ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកព្រលឹមទី១៨.០៩.២០២៤។
បានចេញបទបញ្ជា ឲ្យអាជ្ញាធរាជធានី ខេត្ត ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំអស់។
ត្រូវត្រៀមលក្ខណៈ ឲ្យបានគ្រប់គ្រាន់ ក្នុងកិច្ចការអន្តរាគមន៍ ជួយបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាក្នុងករណីជួបគ្រោះទឹកជំនន់ដោយយថាហេតុណាមួយនោះ។
-សារសំឡេងពិសេស នាព្រឹកថ្ងៃទី១៨ ខែកញ្ញា សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងថា ដោយសារឥទ្ធិពលព្យុះ បានធ្វើឲ្យភ្លៀងបន្តធ្លាក់ជា ច្រើនបន្តបន្ទាប់ ហើយបានបង្ករឲ្យមានការលិចលង់ប្រទេសជិតខាងកម្ពុជា ដូច្នេះអាជ្ញាធរ រាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវបង្កើន ការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់តាមដានឲ្យជាប់។
ដោះស្រាយឲ្យបានទាន់ពេលវេលានៅ ក្នុងករណីដែលមានទឹកជំនន់ប៉ះពាល់ នៅក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់ពួកផងខ្លួន។
សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានបញ្ជាឲ្យអគ្គមេបញ្ជាការកងយោ ធពលខេមរភូមិន្ទ អគ្គស្នងការនគរបាលជាតិ ត្រៀមកម្លាំងមធ្យោបាយ សម្ភារដើម្បីធ្វើអន្តរាគមន៍សង្រ្គោះតាមការចាំបាច់។
ខណៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយគប្បីបន្ត តាមដានឲ្យជាប់ជាមួយគណៈអភិបាលរាជធានី-ខេត្តត្រូវកំណត់ទីតាំង ឬទីទួលសុវត្ថិភាព ឲ្យបានគ្រប់លក្ខណៈដើម្បីត្រៀមអន្តរាគមន៍ចុះជួយបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេ លា។
តាមរយៈសារសំឡេងនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានចេញបទបញ្ជាឲ្យ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ,ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងគ្រប់ភាគីពាក់ព័ន្ធទាំង អស់ត្រូវត្រៀមនូវស្បៀង សម្ភារបរិក្ខាចាំបាច់។
ជាពិសេសស្រូវពូជឲ្យបានគ្រប់គ្រាន់ដើម្បីជួយ ស្តារឡើងវិញ៕