ប្រធានភូមិបាលស្រុកកញ្ជ្រៀច ទទួលសំណូក ចំនួន១លានរៀល ជាថ្នូរនឹងស៊ីញេឯកសារ បំពេញទម្រង់កាត់ប្លង់ដី!

(ព្រៃវែង)៖ ស្របពេលដែលទំនាស់ រវាងអតិថិជនរាប់សិបនាក់ ជាមួយម្ចាស់គម្រោងផ្សារក្ដឿងរាយ ស្ថិតនៅភូមិដូងវាល ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង កំពុងក្ដៅគគុក…!។

បែរជាភាគីពលរដ្ឋ ចេញមុខបកអាក្រាតនូវ អំពើពុករលួយរបស់លោក អ៊ាង សារ៉ុម ប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលស្រុកកញ្ជ្រៀច.ថែមមួយករណីទៀត!។
ដោយថា លោកប្រធានការិយាល័យរូបនេះ បានទទួលសំណូកចំនួន១.០០០.០០០រៀល ជាថ្នូរនឹងចុះហត្ថលេខា លើឯកសារនៃទម្រង់បែបបទ ដើម្បីកាត់ឈ្មោះពីអ្នកលក់ មកអ្នកទិញ សម្រាប់ដី១ប្លង់តូច…!។

-ករណីនេះ ពុំមានការបកស្រាយបំភ្លឺពីលោក អ៊ាង សារ៉ុម នោះឡើយ….!។

-ជុំវិញរឿងនេះលោក ផន សាន ជាគ្រូបង្រៀន និងជាអាជីវករផ្សារក្ដឿងរាយ បានអះអាងប្រាប់(ដើមរាំង)ថា លោក អ៊ាង សារ៉ុម ប្រធានភូមិបាលស្រុកកញ្ជ្រៀច ពិតជាបានទទួលសំណូក ចំនួន១លានរៀលប្រាកដមែន..!។

លោក ផន សាន បន្តថា លុយចំនួន១លានរៀលនេះ គឺថ្លៃចុងប៊ិចលោក អ៊ាង សារ៉ុម ដែលត្រូវស៊ីញេ លើទម្រង់ឯកសារបែបបទ(ប្លង់រឹង)ក្នុងការកាត់ឈ្មោះពីអ្នកលក់ មកឱ្យខ្លួនជាអ្នកទិញ!។

បើតាមលោក ផន សាន ដីលំនៅដ្ឋានផ្ទះល្វែង ដែលត្រូវកាត់ឈ្មោះនោះ គឺរូបលោកបានទិញពីលោក ឈាង ផាត ម្ចាស់កម្រោងផ្ទះល្វែងជាប់ផ្លូវ ចូលផ្សារក្ដឿងរាយ ស្ថិតនៅភូមិដូងវាល ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

ការស្នើកាត់ឈ្មោះដីលំនៅដ្ឋាន នៅពេលនេះ បន្ទាប់ពីលោក ឈាង ផាត ម្ចាស់គម្រោង បានធ្វើការសម្របសម្រួលបញ្ចប់វិវាទ ជាមួយខ្លួន ដែលជាអ្នកទិញ។
ក្នុងនោះភាគីអ្នកលក់ត្រូវផ្ទេរដី រួមនិងផ្ទះដែលសាងសង់មិនទាន់រួចរាល់ ឱ្យមកអ្នកទិញ តាមការព្រមព្រៀង១គុណជា២…!។

លោក ផន សាន បញ្ជាក់ទៀតថា ប្រាក់ចំនួន១លានរៀល ដែលខ្លួនប្រគល់ឱ្យលោក អ៊ាង សារ៉ុម ប្រធានភូមិបាលស្រុកកញ្ជ្រៀច.កាលពីថ្ងៃទី១៧.០៩.២០២៤នោះ.!។
គឺពុំមែន សម្រាប់ឱ្យលោក អ៊ាង សារ៉ុម យកទៅរត់ការ.ធ្វើសោហ៊ុយ.បង់សេវាច្រកចេញចូលតែមួយ ឬបង់ពន្ធចូលរដ្ឋអ្វីឡើយ…!។

ជាក់ស្តែង លុយនោះបង់ចូលហោប៉ាវលោក អ៊ាង សារ៉ុម តែម្ដង ជាថ្នូរនឹងការវាស់វែង.ចុះហត្ថលេខា លើលិខិតទម្រង់ ក្នុងការបំពេញនីតិវិធីសម្រាប់កាត់ឈ្មោះតែប៉ុណ្ណោះ..!។

លោក ផន សាន អះអាងថា ខ្លួនកំពុងទន្ទឹងរង់ចាំឯកសារទម្រង់ ពីលោក អ៊ាង សារ៉ុម យ៉ាងអន្ទះសា.បំផុត!។
ដោយហេតុថា ទំនាស់រវាងខ្លួន និងលោក ឈាង ផាត ទើបនិងបញ្ចប់ហើយត្រូវកាត់ឈ្មោះ ឱ្យរួចរាល់ឆាប់ៗ កុំឱ្យហ្មងសៅទៅថ្ងៃក្រោយទៀត..!។

តែផ្ទុយទៅវិញ បន្ទាប់ពីទទួលបានលុយចំនួន១លានរៀលហើយ បែរជាលោក អ៊ាង សារ៉ុម ប្រធាន.ភូមិបាលស្រុកកញ្ជ្រៀច។
មិនអើពើក្នុងការស៊ីញេ ពន្លឿនឯកសារ ដោយយកទម្រង់ទៅទុកចោល មិនព្រមទម្លាក់ ឬប្រគល់ឱ្យទៅការិយាល័យជំនាញ ដើម្បីគូសប្លង់អ្វីឡើយ។

ម្ល៉ោះហើយទើបខ្លួន រំលើកបើកកកាយនិងបកអាក្រាត អំពើពុករលួយរបស់លោក អ៊ាង សារ៉ុម តែម្ដងទៅ…!។

បើតាមប្រភពបង្ហើបថា អំពើពុករលួយរបស់លោក អ៊ាង សារ៉ុម ពុំមែនមានតែ១ករណីហ្នឹងទេ.!។
ពោលគឺ នៅមានច្រើនករណីទៀត ដែលស្ថិតក្នុងអាថ៌កំបាំង ដូចជាដីពាក់ព័ន្ធ.ដីផ្ទេរកម្មសិទ្ធ.ដីឯកសារមិនគ្រប់.ខុសនេះខុសនោះ.ដីកាត់ឈ្មោះ ឬបំបែក(ប្លង់)ជាដើម។
ក្នុងនោះដែរ ការកាត់ឈ្មោះនីមួយៗ ពលរដ្ឋ ត្រូវចំណាយខ្ទង់ពាន់ដុល្លារឯណោះក្នុង១ប្លង់!។

ទន្ទឹមនិងនោះ ក៏មានពលរដ្ឋរអ៊ូរទាំ អំពីការផ្ដល់សេវាសាធារណៈមិនល្អពីសំណាក់លោក អ៊ាង សារ៉ុម ប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលស្រុកកញ្ជ្រៀច ទៀតផង..!។

-រាល់ការចោទប្រកាន់ខាងលើ នៅរសៀលទី២០.០៩.២០២៤(ដើមរាំង) បានសុំការបំភ្លឺពីលោក អ៊ាង សារ៉ុម ប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលស្រុកកញ្ជ្រៀចប៉ុន្តែទូរស័ព្ទចូលហើយលោកមិនទទួល..!។

-រីឯលោក សឿង សុជាតិ អភិបាលស្រុកកញ្ជ្រៀចទូរស័ព្ទចូលហើយ លោកចុចបិទ..!។

-ចំណែកលោក ប៉ែន ថុន មេឃុំក្ដឿងរាយបានថ្លែងថា រូបលោកពុំបានដឹងទេ ពាក់ព័ន្ធការយកលុយអីទាំងនុង..!។

ក្នុងរឿងនេះគេសង្ឃឹមថា លោក អេង ផេងអាន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រៃវែង ដែលជាមន្ត្រីល្អ១រូបក្នុងខេត្ត នឹងចាត់វិធានការលើលោក អ៊ាង សារ៉ុម មិនខានឡើយ..!។
ដើម្បីកុំឱ្យប៉ះពាល់សតិអារម្មណ៍ ពលរដ្ឋក្នុងស្រុកកញ្ជ្រៀច.តទៅទៀត និងដើម្បីជៀសវាង កុំឱ្យខូចឈ្មោះដល់អង្គភាព មន្ទីរសុរិយោដី.ខេត្តព្រៃវែង ដែលកំពុងបម្រើសេវាសាធារណៈដល់ពលរដ្ឋ ដោយមិនខ្លាចនឿយហត់..!។

-សូមជម្រាបបន្ថែមថា គម្រោងផ្សារក្ដឿងរាយ បានអភិវឌ្ឍន៍លើដីស្រែទំហំប្រមាណជាង៥ហិកតា ស្ថិតនៅភូមិដូងវាល ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ហើយបច្ចុប្បន្ន គម្រោងមួយនេះ កំពុងកើតទំនាស់ជាខ្លាំងរវាងក្រុមពលរដ្ឋអ្នកទិញ និងម្ចាស់គម្រោង..!។
ក្រោយអតិថិជនរាប់សិបនាក់ ទិញផ្ទះល្វែង ដីឡូត៍ និងតូប ក្នុងគម្រោងផ្សារក្ដឿងរាយ បង់លុយគ្រប់ចំនួនរយៈពេល២ ទៅ៣ឆ្នាំហើយ បែរជាមិនទទួលបាន(ប្លង់)ឬលិខិតផ្ទេរកម្មសិទ្ធ..!។

ជាមួយគ្នានោះពលរដ្ឋចំនួន២៨គ្រួសារ បានប្ដឹងលោក ម៉ៅ អៀង ម្ចាស់គម្រោងវិនិយោគផ្សារក្ដឿងរាយ ចូលអយ្យការអមសាលាដំបូងខេត្តព្រៃវែង ពីបទ”រំលោភលើទំនុកចិត្ត”ពាក់ព័ន្ធលុយរាប់ម៉ឺនដុល្លារ៕

Leave a Reply

Your email address will not be published. Required fields are marked *