Update៖ កងទ័ពស៊ូដង់ ប្រើកាំភ្លើងធំនិងវាយប្រហារតាមអាកាសមកលើរដ្ឋធានីនៃប្រទេសស៊ូដង់!

យោធា.បាននិយាយថា ទាហានស៊ូដង់ បានបើកការបាញ់កាំភ្លើងធំ និងការវាយប្រហារតាមអាកាស ចូលរដ្ឋធានី របស់ប្រទេសស៊ូដង់ កាលពីថ្ងៃព្រហស្បតិ៍ (២៦ខែកញ្ញា) ដើម្បីដណ្តើមយកទីតាំងឈរជើងនៅទីនោះ..។

ខណៈសង្រ្គាម នៅប្រទេសស៊ូដង់ មានរយៈពេល ១៧ខែមកហើយ..!។

ការវាយរុញរបស់កងទ័ពស៊ូដង់ នៅពេលនេះ បន្ទាប់ពីបាត់បង់ការគ្រប់គ្រងភាគច្រើន នៃរដ្ឋធានីកាលពីកន្លងទៅ។

ឧត្តមសេនីយ៍ អាបឌែល ហ្វាតា អាល់ប៊ួហាន (Abdel Fattah al-Burhan) នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ UNGA នៅទីក្រុងញូវយ៉ក។
បាននិយាយថា កិច្ចខិតខំប្រឹងប្រែងសន្តិភាពណាមួយអាស្រ័យលើកងកម្លាំង RSF ក្នុងការទម្លាក់អាវុធចុះ។
លោកបន្ថែមថា បណ្ដាប្រទេសដែលមិនបញ្ចេញឈ្មោះកំពុងគាំទ្រកងកម្លាំង RSF ។
ប៉ុន្តែកងទ័ពកំពុងបន្តកម្ចាត់ និងបណ្តេញអ្នកឈ្លានពានទាំងនេះ ទោះបីជាពួកគេស្វែងរកជំនួយ និងការគាំទ្របានច្រើនប៉ុណ្ណាក៏ដោយ។

នៅក្នុងរដ្ឋធានី សាក្សីបានរាយការណ៍ពីការទម្លាក់គ្រាប់បែក និងការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា នៅពេលកងទ័ពកងទ័ពព្យាយាមឆ្លងស្ពានកាត់ទន្លេនីល ដែលតភ្ជាប់ទីក្រុងជាប់គ្នាចំនួនបី ដែលបង្កើតជារដ្ឋធានីដ៏ធំគឺ ខាទុម (Khartoum), អុមដួម៉ាន (Omdurman) និង បារី (Bahri)។

កិច្ចប្រឹងប្រែងការទូតដែលដឹកនាំដោយសហរដ្ឋអាមេរិក បានធ្លាក់ចុះ ដោយកងទ័ពបានបដិសេធមិនចូលរួមកិច្ចពិភាក្សាកាលពីខែមុននៅប្រទេសស្វីស។
មេដឹកនាំកងកម្លាំង RSF លោក ម៉ូហាម៉េដ ហាមដាន សាហ្កាឡូ (Mohamed Hamdan Dagalo) នៅក្នុងសុន្ទរកថាដែលថតទុកទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ និងចេញផ្សាយភ្លាមៗបន្ទាប់ពីប្រមុខកងទ័ពបាននិយាយនោះ បានបញ្ជាក់ការសន្យាពីមុនម្តងទៀតថា កម្លាំងរបស់លោកបើកចំហចំពោះបទឈប់បាញ់ទូទាំងប្រទេស ដែលនឹងអនុញ្ញាតឱ្យផ្តល់ជំនួយ ដល់អ្នកស្រុក៕

Leave a Reply

Your email address will not be published. Required fields are marked *