Update៖ ប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែល ស្ទាក់ចាប់គ្រាប់រ៉ូកែត ដែលបាញ់ចេញពីលីបង់!

ប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែល បានស្ទាក់ចាប់និងកម្ទេចគ្រាប់រ៉ូកែត ដែលបាញ់ចេញពីប្រទេសលីបង់ កាលពីថ្ងៃសុក្រ(ទី៤ ខែតុលា)។

ខណៈ ក្រុមសកម្មប្រយុទ្ធហេសបូឡា បន្តបាញ់ប្រហារ នៅភាគខាងជើងព្រំដែន…។

គ្រាប់រ៉ូកែតជាច្រើនគ្រាប់ ត្រូវបានស្ទាក់ចាប់ និងកម្ទេចចោល នៅលើអាកាសក្បែរព្រំដែន ជាមួយប្រទេសលីបង់ ខណៈដែលសំឡេងស៊ីរ៉ែន បានបន្លឺឡើង ពីចម្ងាយផងដែរ។

រដ្ឋមន្ត្រីសុខាភិបាលលីបង់ បាននិយាយថា មនុស្សជិត ២.០០០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីការចាប់ផ្តើមនៃការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ ក្នុងឆ្នាំមុន រួមទាំងកុមារចំនួន១២៧ នាក់ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *