កងកម្លាំងអ៊ីស្រាអែល កាលពីយប់ថ្ងៃសៅរ៍(ទី៥ខែតុលា) បានបើកការវាយប្រហារកាន់តែខ្លាំង លើគោលដៅរបស់ក្រុមហេសបូឡា នៅរដ្ឋធានី Beirut ប្រទេសលីបង់….!។
ការផ្ទុះត្រូវបានឮនៅតំបន់ភាគខាងជើងអ៊ីស្រាអែល នាថ្ងៃអាទិត្យនេះ ។
ពេលដែលការប្រកាសអាសន្នកម្រិតពណ៌ក្រហម ត្រូវបានចេញ ហើយប្រព័ន្ធការពារមីស៊ីល Iron Dome បានដំណើរការ ។
ពន្លឺជាច្រើនបានឆ្លុះអគារពីក្រោម ពេលដែលការបាញ់ស្កាត់បានកើតឡើង ។
អ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លានៅប្រទេសលីបង់ និងបានបញ្ជូនទាហានឆ្លងកាត់ព្រំដែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ។
បន្ទាប់ពីផ្ទុះអាវុធជាមួយក្រុមហេសបូឡា អស់រយៈពេលជិត ១ឆ្នាំ ។
កាលពីមុន ការផ្ទុះអាវុធមានដែនកំណត់នៅតាមតំបន់ព្រំដែនអ៊ីស្រាអែល-លីបង់ ដោយសារអ៊ីស្រាអែលជាប់ធ្វើសង្រ្គាមជាមួយក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សាស្រ្ទីប។
អ៊ីស្រាអែល និយាយថា ពួកគេមានគោលបំណងឲ្យមានការវិលត្រឡប់មកវិញដោយសុវត្ថិភាព សម្រាប់ពលរដ្ឋរាប់ម៉ឺននាក់របស់ពួកគេ នៅតំបន់ភាគខាងជើងអ៊ីស្រាអែល ដែលរងការទម្លាក់គ្រាប់បែកដោយក្រុមហេសបូឡា ចាប់តាំងពីថ្ងៃទី ៨ ខែតុលា ឆ្នាំមុន៕