Update៖ អ៊ីស្រាអែលរកឃើញ ផ្លូវរូងក្រោមដី របស់ក្រុមហេសបូឡានៅលីបង់!

កងកម្លាំងអ៊ីស្រាអែល បានបញ្ចេញរូបភាពឃ្លីបវីដេអូ កាលពីថ្ងៃសៅរ៍(ទី៥ខែតុលា) ដោយពួកគេរកឃើញ និងបិទផ្លូវរូងក្រោមដី របស់ក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់…!។

កងកម្លាំងការពារជាតិអ៊ីស្រាអែល បាននិយាយថា ពួកគេបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធភេរវកម្មប្រវែង ២៥០ម៉ែត្រ និងបានរកឃើញគ្រឿងយុទ្ធោបករណ៍ជាច្រើនទៀត ដែលត្រូវបានប្រើប្រាស់ សម្រាប់ការវាយប្រហារ។

ពួកគេបញ្ជាក់ថា ផ្លូវរូងក្រោមដីនេះ មានទាំងបន្ទប់ទឹក ចង្រ្កានបាយ បន្ទប់ស្តុកស្បៀងអាហារ និងស្តុកគ្រឿងយុទ្ធោបករណ៍ ។

កងកម្លាំងអ៊ីស្រាអែល កំពុងបន្តការវាយប្រហារតាមជើងគោក ចូលទៅក្នុងប្រទេសលីបង់៕

Leave a Reply

Your email address will not be published. Required fields are marked *