រដ្ឋបាលខេត្តក្រចេះ ចែកស្រូវពូជដែលជាអំណោយរដ្ឋាភិបាល ដល់ពលរដ្ឋជិត២០០គ្រួសារ!

(ក្រចេះ)៖ ពលរដ្ឋចំនួន១៨៣ គ្រួសារ នៅក្រុងក្រចេះ ខេត្តក្រចេះ  ដែលរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ទទួលបានពូជស្រូវប្រភេទពូជOM -5451 ចំនួន១៨.៣០០ គីឡូក្រាម ដែលជាអំណោយរបស់រាជរដ្ឋាភិបាល ដើម្បីមានលទ្ធភាពស្តាឡើងវិញ ចំពោះការដាំដុះ និងបង្កើនផល..!។

-ការចែកអំណោយស្រូវពូជនេះធ្វើឡើងក្រោមអធីបតីភាពឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត លោក គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានលេខាធិការរដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហ្តរាយខេត្ត និងលោក ហេង សុថា អភិបាលរងខេត្ត ទទួលចុះមូលដ្ឋានក្រុងផងដែរ ។

មានប្រសាសន៍ ក្នុងឱកាសនោះ ឯកឧត្តម ហឿ ស៊ីយ៉ែម បានគូសបញ្ជាក់ថា៖ ការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
គឺសម្តេច បានយកចិត្តទុកដាក់ខ្ពស់នូវសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ កសិករ កម្មករ ដែលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយផ្សេងៗ។

ដើម្បីស្តារឡើងវិញ រាល់ការដាំដុះរបស់ប្រជា កសិករ ដោយបានចាត់ឱ្យ មន្ត្រីជំនាញពាក់ព័ន្ធ ចុះវាយតម្លៃផលប៉ះពាល់បន្ទាន់ និងដឹកស្រូវពូជចែកជូនកសិករឱ្យបានលឿនបំផុត ដើម្បីសង្គ្រោះ និងជួយពលរដ្ឋឱ្យទាន់ពេល។
ឯកឧត្តមបន្តថា៖ ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បាវចនាទាំង៥៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ។

ហើយក្នុងបាវចនាទី៣ សមធម៌ គឺការកាត់បន្ថភាពក្រីក្រ ក្នុងនោះសម្តេចធិបតី បានរៀបចំដើម្បីដាក់មន្ត្រីជំនាញកសិកម្មតាមឃុំ-សង្កាត់ ទូទាំងប្រទេស ដើម្បីជួយសម្រួលជីភាពបងប្អូនប្រជាកសិករ ឱ្យមានជីវភាពកាន់តែប្រសើរឡើង ។

ក្នុងនោះដែរ លោក គង់ គឹមនី ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្ត បានថ្លែងអំណរគុណ ចំពោះប្រមុខរាជរដ្ឋាភិបាល ។
ដែលបានគិតគូរនិងយកចិត្តទុកដាក់លើសុខទុក្ខជីវភាពប្រជាជន ជាប្រជាកសិករ និងបានឆ្លើយតបបានទាន់ពេលវេលា លើការងារដាំដុះទាន់រដូវ និងបានណែនាំឲ្យបងប្អូនប្រើប្រាស់ទៅតាមបច្ចេកទេសណែនាំរបស់មន្រ្តីជំនាញ ដើម្បីទទួលបានទិន្នផលល្អនិងតម្លៃខ្ពស់៕

Leave a Reply

Your email address will not be published. Required fields are marked *