ខ្យល់ព្យុះសង្ឃរា(ហេលេន)បានបោកបក់ នៅភាគអាគ្នេយ៍សហរដ្ឋអាមេរិក ដោយបានបំផ្លិចបំផ្លាញនៅទូទាំងរដ្ឋ Florida រដ្ឋ ចចា(Georgia)រដ្ឋ South Carolina រដ្ឋ North Carolina រដ្ឋ Virginia និងរដ្ឋ Tennessee ធ្វើឱ្យចំនួនអ្នកស្លាប់ កើនដល់
ជាង២៣០នាក់ ចាប់តាំងពីសប្តាហ៍មុន….!។
ព្យុះនេះបានក្លាយជាព្យុះសង្ឃរាដ៏គ្រោះថ្នាក់បំផុត ចាប់តាំងពីព្យុះកាទ្រីណា (Katrina) ក្នុងឆ្នាំ២០០៥ ដែលបានសម្លាប់មនុស្សចំនួន ១.៣៩២នាក់។
ជាងមួយសប្តាហ៍ បន្ទាប់ពីព្យុះសង្ឃរា Helene បានវាយប្រហារ អតិថិជនអគ្គិសនីប្រហែល២៧០.០០០នាក់នៅរដ្ឋ North Carolina រដ្ឋ South Carolina និង Georgia នៅតែគ្មានអគ្គិសនីប្រើប្រាស់។
នេះបើយោងតាមទិន្នន័យចុងក្រោយដែលចេញផ្សាយ ដោយគេហទំព័រតាមដានថាមពលរបស់សហរដ្ឋអាមេរិក PowerOutage.us កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។
ខណៈបណ្ដារដ្ឋមួយចំនួនរបស់អាមេរិកនៅតែរងគ្រោះពីព្យុះសង្ឈរា Helene នៅឡើយ ក៏មានការគំរាមកំហែងពីព្យុះសង្ឈរាថ្មីមួយទៀត នោះគឺព្យុះសង្ឈរា មីលតុន (Hurricane Milton) ។ ព្យុះនេះ បានបង្កើនកម្លាំងក្លាយជាព្យុះប្រភេទទី៥ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះដែរ ។
ដែលបង្កការគំរាមកំហែងភ្លាមៗដល់ឧបទ្វីប យូកាតាន់(Yucatan) របស់ម៉ិកស៊ិក តាមផ្លូវឆ្ពោះទៅរដ្ឋ Florida ជាកន្លែងដែលរដ្ឋនេះបានបញ្ជាឱ្យមានការជម្លៀសមនុស្ស៕