Update៖ ជនភៀសខ្លួន២៥០.០០០នាក់ បានសម្រុកចេញពីលីបង់ ទៅកាន់ប្រទេសស៊ីរី!

លោក Filippo Grandi ប្រធានឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បាននិយាយកាលពីថ្ងៃចន្ទ(ទី៧ខែតុលា)ថា មនុស្សប្រហែល 250,000 នាក់ បានឆ្លងពីប្រទេសលីបង់ ចូលទៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការវាយប្រហារ កាន់តែខ្លាំងឡើង របស់អ៊ីស្រាអែល….!។

លោកបានបន្ថែមថា អាជ្ញាធរក្នុងតំបន់ អឌ្ឍចន្ទក្រហមស៊ីរី អង្គការសហប្រជាជាតិ និងដៃគូកំពុងធ្វើការ។
ជាបន្តបន្ទាប់ដើម្បីផ្តល់នូវការឆ្លើយតបប្រកប ដោយមនុស្សធម៌ និងប្រកបដោយ ប្រសិទ្ធភាពចំពោះលំហូរចូល..។

កាលពីថ្ងៃសៅរ៍ លោក Grandi បានមកដល់ក្នុងតំបន់ ដើម្បីជួបក្រុមមន្ត្រី និងជនជាតិស៊ីរី និងលីបង់ ដែលបានភៀសខ្លួនចេញពីលីបង់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល។

លោក Grandi បាននិយាយថា មនុស្សរាប់សែននាក់ ត្រូវបានទុកឱ្យទុរគត ឬផ្លាស់ទីលំនៅដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។

អ៊ីស្រាអែល បានវាយប្រហារតាមអាកាស នៅទូទាំងប្រទេសលីបង់.ដោយសំដៅលើទីតាំងរបស់ក្រុមហេសបូឡា ចាប់តាំងពីថ្ងៃទី 23 ខែកញ្ញា ។
ដោយបានសម្លាប់មនុស្ស 1,251 នាក់ របួស 3,618 នាក់ផ្សេងទៀត និងមនុស្សជាង 1,2 លាននាក់ត្រូវផ្លាស់ទីលំនៅ។

ទោះបីជាមានការព្រមាន ពីអន្តរជាតិថាតំបន់មជ្ឈិមបូព៌ា គឺស្ថិតនៅលើគែមនៃសង្គ្រាម ក្នុងតំបន់ចំពេលមានការវាយប្រហារឥតឈប់ឈររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា និងលីបង់ ទីក្រុង Tel Aviv បានពង្រីកជម្លោះដោយការបើកការវាយលុកនៅថ្ងៃទី១ ខែតុលា ការលុកលុយដី ចូលទៅក្នុងភាគខាងត្បូងលីបង់៕

Leave a Reply

Your email address will not be published. Required fields are marked *