នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានសរសេរនៅលើគណនី X របស់គាត់ថា អ៊ុយក្រែន នឹងមិនបន្តកិច្ចព្រមព្រៀងជាមួយសហព័ន្ធរុស្ស៊ី ចំពោះការដឹកជញ្ជូនឧស្ម័នរុស្ស៊ី ឆ្លងកាត់ទឹកដីខ្លួនទៀតនោះឡើយ…!។
លោក Shmyhal បានប្រាប់សន្និសីទសារព័ត៌មានថា អ៊ុយក្រែននឹងមិនបន្តកិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័នជាមួយរុស្ស៊ីទេ។
លោកបានបន្ថែមថា គោលដៅរបស់អ៊ុយក្រែន គឺដើម្បីកាត់បន្ថយប្រាក់ចំណូលរបស់រុស្ស៊ី ពីការលក់ឧស្ម័ន ដែលត្រូវបានប្រើប្រាស់ដើម្បីផ្តល់ហិរញ្ញប្បទានដល់សង្រ្គាម..!។
ទោះបីជាយ៉ាងណាក៏ដោយ លោក Shmyhal បាននិយាយថា អ៊ុយក្រែនយល់ពីការពឹងផ្អែករបស់ប្រទេសមួយចំនួន លើឧស្ម័នរុស្ស៊ី ប៉ុន្តែកំពុងលើកទឹកចិត្តឱ្យមានការធ្វើពិពិធកម្មប្រភពថាមពល។
គួរបញ្ជាក់ថា ស្លូវ៉ាគី ដែលជាសមាជិកនៃអង្គការណាតូ និងសហភាពអឺរ៉ុប និងមានព្រំដែនជាប់អ៊ុយក្រែន ប្រឆាំងនឹងការចូលជាសមាជិករបស់អ៊ុយក្រែន ក្នុងអង្គការណាតូ។ ទោះជាយ៉ាងណា ស្លូវ៉ាគី ចង់រក្សារការដឹកជញ្ជូនប្រេង និងឧស្ម័នពីរុស្ស៊ី ឆ្លងកាត់អ៊ុយក្រែន ទៅកាន់បណ្តាប្រទេសលោកខាងលិច៕