ព្យុះសង្ឃរា ដ៏គ្រោះថ្នាក់ បានវាយប្រហារ ឆ្នេរសមុទ្រភាគខាងលិច របស់អាមេរិក!

ខ្យល់ព្យុះសង្ឃរា(មីលតុន)បានបោកបក់នៅតំបន់ឆ្នេរភាគខាងលិចនៃរដ្ឋ ហ្វ្លរីដា (Florida) សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃពុធ (០៩ខែតុលា) ។

ដោយបង្កជាព្យុះកួចតូចៗជាច្រើន និងបណ្ដាលឱ្យ មានភ្លៀងធ្លាក់ខ្លាំង ខណៈគំរាមកំហែងដល់តំបន់ ថាមប៉ា បេ(Tampa Bay)ជាទីដែលអាចមានរលកសមុទ្រ ដែលគំរាមកំហែងដល់អាយុជីវិត….!។

ព្យុះសង្ឃរា ហេលេន (Helene) កាលពីពីរសប្តាហ៍មុន រួចមកហើយ មនុស្សរហូតដល់ ២លាននាក់ត្រូវបានបញ្ជាឱ្យជម្លៀស ហើយមនុស្សរាប់លាននាក់ទៀតកំពុងរស់នៅតាមគន្លងផ្លូវដែលព្យុះសង្ឃរាថ្មីនេះឆ្លងកាត់។
លោកប្រធានាធិបតី Joe Biden បានជំរុញប្រជាជនឱ្យអនុវត្តតាមអនុសាសន៍សុវត្ថិភាពក្នុងតំបន់។

គិតត្រឹមម៉ោង ៨:៣០នាទីយប់ (ម៉ោងនៅអាមេរិក) ព្យុះ Milton បានបោកបក់ដល់ដីនៅជិតតំបន់ ស៊ីស្តា ឃី (Siesta Key) រដ្ឋ Florida ប្រហែល ១០០គីឡូម៉ែត្រ ភាគខាងត្បូងតំបន់ Tampa។
ព្យុះនេះអាចនាំមកនូវការកើនឡើងនៃកម្រិតទឹកសមុទ្រដែលមានកម្ពស់ពី ២,៧ ទៅ ៤ម៉ែត្រ នៅក្នុងតំបន់មួយចំនួន និងធ្វើឱ្យមានភ្លៀងធ្លាក់ពី ៦ ទៅ ១២អ៊ីញ (១៥០ ទៅ ៣០០ មីលីម៉ែត្រ) ។

រដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិ (NOAA) បាននិយាយថា នៅតាមសមុទ្រ ព្យុះនេះបានបង្កើតរលកកម្ពស់ជិត ៨,៥ម៉ែត្រ។

ផ្នែកភាគច្រើននៃភាគខាងត្បូងសហរដ្ឋអាមេរិក បានជួបប្រទះនឹងកម្លាំងដ៏កាចសាហាវនៃព្យុះសង្ឃរា Helene តិចជាងពីរសប្តាហ៍មុន ដោយបានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅទូទាំងរដ្ឋ Florida និងរដ្ឋជាច្រើនទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *