ក្រសួងសុខាភិបាលលីបង់ បាននិយាយ កាលពីថ្ងៃពុធ(ទី៩ខែតុលា)ថា ចំនួនអ្នកស្លាប់ដោយសារ ការវាយប្រហាររបស់អ៊ីស្រាអែល បានកើនឡើងដល់២.១៤១នាក់ហើយ..។
ខណៈមនុស្សចំនួន១០.០៩៩នាក់ផ្សេងទៀត បានរងរបួស ចាប់តាំងពីថ្ងៃទី៨ ខែតុលាឆ្នាំ2023 ។
យោងតាមរបាយការណ៍ បាននិយាយថាមនុស្ស២២ នាក់បានស្លាប់និង៨០នាក់បានរងរបួសក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។
អ៊ីស្រាអែល បានវាយប្រហារផ្លូវអាកាសទ្រង់ទ្រាយធំ នៅទូទាំងប្រទេសលីបង់ សំដៅលើទីតាំងក្រុមហេសបូឡា ចាប់តាំងពីថ្ងៃទី ២៣ ខែកញ្ញា ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់…។
សង្គ្រាមឆ្លងព្រំដែន រយៈពេលមួយឆ្នាំ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុកដ៏ឃោរឃៅលើតំបន់ហ្គាហ្សាស្ទ្រីប ។
ដែលបានសម្លាប់មនុស្សជិត 42,000 នាក់ ភាគច្រើនជាស្ត្រី និងកុមារ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីឆ្នាំមុន។
ទោះបីជាមានការព្រមានពីអន្តរជាតិថា តំបន់មជ្ឈិមបូព៌ាគឺស្ថិតនៅលើគែមនៃសង្គ្រាមក្នុងតំបន់ចំពេលមានការវាយប្រហារឥតឈប់ឈររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា និងលីបង់ ទីក្រុង Tel Aviv បានពង្រីកជម្លោះដោយបើកការឈ្លានពានដីចូលទៅក្នុងភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃទី១ ខែតុលា៕