Update៖ អ៊ុយក្រែន​ វាយប្រហារ​ឃ្លាំង​ផ្ទុក​អាវុធ​របស់​របស់រុស្ស៊ី ដែលផ្គត់ផ្គង់ដោយកូរ៉េខាងជើង!

កងទ័ពអ៊ុយក្រែន បាននិយាយថា ខ្លួនបានវាយលុកឃ្លាំងអាវុធ នៅភាគខាងលិចនៃប្រទេសរុស្ស៊ី ដែលកំពុងរក្សាទុកកាំជ្រួច និងគ្រាប់បែក រួមទាំងអាវុធមួយចំនួនទៀត ដែលផ្គត់ផ្គង់ដោយកូរ៉េខាងជើង…!។

យោធាអ៊ុយក្រែន បាននិយាយថា ការវាយប្រហារនេះ ត្រូវបានធ្វើឡើងពេញមួយយប់ ដោយប្រើប្រាស់យន្តហោះដ្រូនគ្មានមនុស្សបើក។
ឃ្លាំងអាវុធនេះ ត្រូវបានគេរាយការណ៍ថា មានគ្រាប់រំសេវសម្រាប់ប្រព័ន្ធមីស៊ីល និងកាំភ្លើងធំ រួមទាំងអាវុធដែលត្រូវបានបញ្ជូនពីកូរ៉េខាងជើង។

គួរជម្រាបថា អាមេរិក និងសម្ព័ន្ធមិត្ត បានចោទប្រកាន់កូរ៉េខាងជើងថា បានផ្តល់គ្រាប់រំសេវ និងមីស៊ីលដល់រុស្ស៊ី សម្រាប់សង្រ្គាមនៅអ៊ុយក្រែន។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី បានរាយការណ៍ថា អាជ្ញាធរក្នុងតំបន់ បានអនុវត្តស្ថានភាពអាសន្ន នៅក្នុងស្រុក Karachevsky ដោយសារតែការផ្ទុះនេះ។

ក្រសួងសង្គ្រោះបន្ទាន់ Bryansk បាននិយាយថា ស្ថានភាពស្ថិតក្រោមការគ្រប់គ្រង ដោយមិននិយាយអំពីឃ្លាំងអាវុធ។
អភិបាលតំបន់លោក Alexander Bogomaz បាននិយាយនៅលើ Telegram ថាកងកម្លាំងការពារដែនអាកាសរុស្ស៊ី បានស្ទាក់ចាប់ និងបំផ្លាញយន្តហោះគ្មានមនុស្សបើកចំនួន 24 គ្រឿងនៅលើ Bryansk ពេញមួយយប់។

គួរបញ្ជាក់ថា អ៊ុយក្រែនបានបង្កើនការវាយប្រហារ ទៅលើវិស័យថាមពលរបស់រុស្ស៊ី ។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីកាត់បន្ថយប្រាក់ចំណូល ដែលរុស្ស៊ីប្រើប្រាស់ ដើម្បីផ្តល់ហិរញ្ញប្បទានដល់សង្រ្គាមនៅអ៊ុយក្រែន។
អាជ្ញាធររុស្ស៊ី បាននិយាយថា ឃ្លាំងស្តុកប្រេងមួយ នៅលើឧបទ្វីបគ្រីមៀ ដែលត្រូវបានអ៊ុយក្រែនវាយប្រហារ នៅតែឆេះអស់រយៈពេល ៣ថ្ងៃមកហើយ ខណៈប្រជាជនរាប់រយនាក់ ត្រូវបានជម្លៀសចេញ។

អ៊ុយក្រែន ក៏បានអះអាងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូន និងមីស៊ីលរបស់រុស្ស៊ីជាច្រើនគ្រឿង នៅក្នុងតំបន់ Poltava ដែលបានបំផ្លាញរោងចក្រឧស្សាហកម្មមួយនៅទីនោះ។

ទោះជាយ៉ាងណា ទីក្រុង Kyiv បានអំពាវនាវឱ្យមហាអំណាចលោកខាងលិច.ផ្គត់ផ្គង់អាវុធរយៈចម្ងាយឆ្ងាយបន្ថែមទៀត។
ដើម្បីជួយខ្លួនបញ្ឈប់ការវាយប្រហាររបស់រុស្ស៊ី និងការប៉ុនប៉ងបង្ខំឱ្យមានសន្តិភាព នៅក្នុងអ្វីដែលត្រូវបានគេមើលឃើញថាជាពេលវេលាដ៏សំខាន់សម្រាប់សង្គ្រាមអ៊ុយក្រែននៅក្នុងដំណើរការបោះឆ្នោតអាមេរិក៕

Leave a Reply

Your email address will not be published. Required fields are marked *