Update៖ អ៊ុយក្រែន វាយប្រហារលើតំបន់ឃើស បណ្ដាលឱ្យរបួសជាង៣០០នាក់!

អនុរដ្ឋមន្ត្រីសុខាភិបាល លោក Pavel Alimenko បានប្រាប់អ្នកព័ត៌មានថា ជនរងគ្រោះ ដោយសារការវាយប្រហាររបស់អ៊ុយក្រែន នៅតំបន់ព្រំដែនឃើស(Kursk) បានកើនឡើងដល់៣០៨នាក់ ក្នុងនោះមានកុមារ១១នាក់…!។

លោកនិយាយទៀតថា យោងតាមតួលេខចុងក្រោយនេះ ជនស៊ីវិល៣០៨ នាក់ ក្នុងនោះមានកុមារ ១១នាក់ បានរងរបួស ដោយសារតែការបាញ់ផ្លោង នៅក្នុងតំបន់ឃើស។
បច្ចុប្បន្ននេះ អ្នកជំងឺ២៣នាក់ក្នុងនោះមានកុមារម្នាក់ កំពុងទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យ។
ពួកគេទាំងអស់ ត្រូវបានផ្តល់ការថែទាំ វេជ្ជសាស្រ្តដ៏ចាំបាច់។

អាជ្ញាធរបានរាយការណ៍ថា មនុស្ស ២៧៨នាក់ បានរងរបួសនៅក្នុងការវាយប្រហារដោយអ៊ុយក្រែន ដោយ ២៦នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានកត់សម្គាល់ថាតំបន់នេះ មានមជ្ឈមណ្ឌលស្នាក់នៅបណ្តោះអាសន្នជាង១០០ ដែលមានមនុស្សជាង៨.000នាក់ រួមទាំងកុមារជាង ១.៥០០នាក់ កំពុងស្នាក់នៅ។

យោងតាម Alimenko បានឲ្យដឹងថា តំបន់នេះ មានកន្លែងស្នាក់នៅគ្រប់គ្រាន់ ឱសថ ការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងទំនិញជាមូលដ្ឋាន៕

Leave a Reply

Your email address will not be published. Required fields are marked *