Update៖ អ៊ីស្រាអែលវាយប្រហារលើក្រុងបេរូត កាលពីថ្ងៃព្រហស្បតិ៍ស្លាប់២២នាក់ទៀត!

សំឡេងផ្ទុះបានលាន់លឺទ្រហឹង.រីឯផ្សែងយ៉ាងក្រាស់ក៏បានហុយឡើង ស្របពេលដែលស៊ីរ៉ែនរថយន្តសង្គ្រោះបានបន្លឺឡើងពេញមួយយប់ កាលពីថ្ងៃព្រហស្បតិ៍(ទី១០ខែតុលា)។

ដោយសារអ៊ីស្រាអែល វាយប្រហារដ៏សាហាវ លើលំនៅឋាននៅកណ្តាលរដ្ឋធានីបេរូត(Beirut)ប្រទេសលីបង់..។

ក្រសួងសុខាភិបាលលីបង់ បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលប៉ះលើទីតាំងចំនួន២នៅកណ្តាលរដ្ឋធានីបេរូត បានសម្លាប់មនុស្ស ២២នាក់ និងរបួសជាង១០០ នាក់..។

ការវាយប្រហារសាហាវបំផុតដាក់គោលដៅចំកណ្តាលរដ្ឋធានី ចាប់តាំងពីអ៊ីស្រាអែល បានបង្កើនយុទ្ធនាការទម្លាក់គ្រាប់បែក លើប្រទេសនេះកាលពីពីរសប្តាហ៍មុន។

មូលដ្ឋានកម្រិតការងាររបស់ទីក្រុង បាស្តា (Basta) ដែលមានប្រជាជនភាគច្រើនកាន់សាសនាអ៊ីស្លាមនិកាយស៊ុននី និងនិកាយស៊ីអ៊ីត អគារចាស់ពីរដែលមានកម្ពស់បី ឬបួនជាន់បានដួលរលំ។

អ្នករដ្ឋធានីបេរូត និយាយថា សំឡេងគ្រាប់ត្រូវបានលាន់លឺត្រហឹងចម្ងាយប្រហែលមួយគីឡូម៉ែត្រហើយពួកគេនៅតែរំជួលចិត្តដោយសារសំឡេងផ្ទុះដ៏គួរឲ្យរន្ធត់ទាំងនោះ។

អ៊ីស្រាអែល បានវាយលុកជាយក្រុងភាគខាងត្បូងបេរូតដដែលៗ លើបន្ទាយរបស់ចលនាក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ក្នុងប្រទេសលីបង់ ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ប៉ុន្តែការវាយឆ្មក់កាលពីថ្ងៃព្រហស្បតិ៍គឺជាលើកទីបី ដែលបានដាក់គោលដៅនៅកណ្តាលរដ្ឋធានីបេរូត…!៕

Leave a Reply

Your email address will not be published. Required fields are marked *