Mpox នៅតែជាបញ្ហាសុខភាពសាធារណៈដ៏សំខាន់ នៅក្នុងទ្វីបអាហ្រ្វិក ។
ប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺអាហ្វ្រិក (Africa CDC) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ចំពេលមានករណីថ្មីកើនឡើង។
លោក Jean Kaseya បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ករណីថ្មីសរុបចំនួន 3,186 ត្រូវបានរាយការណ៍នៅក្នុងសប្តាហ៍មុន ដោយមាន 489 នាក់ត្រូវបានបញ្ជាក់ និង 53 នាក់បានស្លាប់។
លោកបានមានប្រសាសន៍ថា យើងមិនឃើញការថយចុះនៃការស្លាប់នោះទេ ប៉ុន្តែយើងឃើញមានការកើនឡើងបើប្រៀបធៀបនឹងសប្តាហ៍មុន ។
ដោយបន្ថែមថា ចាំបាច់ត្រូវពន្លឿនការអន្តរាគមន៍ជាច្រើន រួមទាំងការចាក់វ៉ាក់សាំង ដើម្បីបញ្ឈប់ការរីករាលដាល។
ក្នុងឆ្នាំ 2024 ករណីច្រើនជាង 38,300 ត្រូវបានកត់ត្រានៅក្នុងប្រទេសចំនួន 16 នៃទ្វីបនេះ ជាមួយនឹងអ្នកស្លាប់ចំនួន 979 នាក់ នេះបើយោងតាមទិន្នន័យចុងក្រោយពី Africa CDC ។
ហ្គាណា និងសំប៊ី គឺជាប្រទេសចុងក្រោយគេដែលរាយការណ៍ពីការផ្ទុះជំងឺ mpox នៅលើទ្វីប។
អង្គការសុខភាពពិភពលោក បានប្រកាសថា mpox ជាភាពអាសន្នសុខភាពសាធារណៈជាសកលក្នុងខែសីហាជាលើកទីពីរក្នុងរយៈពេលពីរឆ្នាំបន្ទាប់ពីការរីករាលដាលនៃមេរោគឆ្លងថ្មីពីកុងហ្គោទៅកាន់ប្រទេសជិតខាង។
លោក Kaseya បាននិយាយថា យុទ្ធនាការចាក់ថ្នាំបង្ការដែលបានចាប់ផ្តើមកាលពីចុងសប្តាហ៍មុនក្នុងប្រទេសកុងហ្គោ ។
ដែលជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេនៅក្នុងតំបន់ កំពុងស្ថិតនៅលើផ្លូវដែលមានមនុស្សជាង 1,600 នាក់បានចាក់ថ្នាំវ៉ាក់សាំង ភាគច្រើននៅភាគខាងកើត។
នីហ្សេរីយ៉ា ដែលបានទទួលការចែកចាយវ៉ាក់សាំងចំនួន 10,000 ដូសពីសហរដ្ឋអាមេរិកនោះ គឺនឹងចាប់ផ្តើមចាក់វ៉ាក់សាំងនៅថ្ងៃខាងមុខនេះ នេះបើយោងតាម Africa CDC អាហ្រ្វិករំពឹងថានឹងទទួលបាន 10 លានដូសពីដៃគូ។
គួរបញ្ជាក់ថា Mpox បង្ហាញរោគសញ្ញាដូចជំងឺផ្តាសាយ និងដំបៅដែលពោរពេញដោយខ្ទុះ៕