Update៖ ព្យុះសង្ឃរាមីលតុន បោកបក់លើរដ្ឋផ្លរីដា ធ្វើឱ្យមនុស្សជិត៤លាននាក់ គ្មានថាមពលប្រើប្រាស់!

បន្ទាប់ពីព្យុះសង្ឃរាមីលតុន(Milton) បានបោកបក់ចូលរដ្ឋ Florida ជាព្យុះប្រភេទទី៣ មានកម្លាំងខ្យល់បក់បោកជាង១០០ ម៉ាយក្នុង១ម៉ោង ។

ព្យុះនេះបានធ្វើឱ្យមនុស្សជិត៤ លាននាក់គ្មានថាមពលអគ្គិសនីប្រើប្រាស់..។
ខណៈកិច្ចខិតខំប្រឹងប្រែងសង្គ្រោះនៅតែបន្ត ហើយបច្ចុប្បន្នមនុស្សជាង១លាននាក់គ្មានអគ្គិសនីប្រើប្រាស់។

មន្ត្រីបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារព្យុះនេះបានឡើងដល់២៣នាក់គិតត្រឹមរសៀលថ្ងៃសៅរ៍ (ទី១២ ខែតុលា)ភាគច្រើននៃជនរងគ្រោះបណ្ដាលមកពីព្យុះកំបុតត្បូងដ៏ខ្លាំងក្លា ។
ដែលបានបោកបក់ទូទាំងរដ្ឋនេះ មុនការវាយប្រហារពេញទំហឹងរបស់ព្យុះសង្ឃរា Milton ។

ខណៈពេលប្រជាពលរដ្ឋនៅក្នុងសហគមន៍មួយចំនួនបានប៉ាន់ប្រមាណពីការខូចខាត និងសម្អាតសំណល់ពីព្យុះនៅតាមឆ្នេរសមុទ្រទាំងពីរនោះ ការដាច់ចរន្តអគ្គិសនីនៅតែបន្តកើតមានបន្ថែមទៀត។

ទាហានរាប់ម៉ឺននាក់ ត្រូវបានបញ្ជូនទៅកាន់រដ្ឋនោះ ដោយបានស្ដារឡើងវិញនូវបណ្ដាញថាមពលអគ្គិសនីដល់អតិថិជនជាង២ លាននាក់៕

Leave a Reply

Your email address will not be published. Required fields are marked *