សម្តេចតេជោ ផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពឧត្តមសេនីយ៍ត្រី ថា ដាណាន់!

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃក្រកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខជូន ឧត្តមសេនីយ៍ឯក ជឿន សុវណ្ណថា ចំពោះមរណភាពរបស់ ឧត្តមសេនីយ៍ត្រី ថា ដាណាន់ មេបញ្ជាការរងយោធភូមិភាគទី២ ដែលត្រូវជាកូន បានទទួលមរណភាព នៅយប់ថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ៣៣ឆ្នាំ ដោយរោគាពាធ។

សារលិខិតរំលកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់យ៉ាងដូច្នេះថា៖
ខ្ញុំនិងភរិយាមានសេចក្តីតក់ស្លុត និងរំជួលចិត្តយ៉ាងខ្លាំង ក្រោយពីបានទទួលដំណឹងដ៏ក្រៀមកំ ថា ឯកឧត្តមឧត្តមសេនីយ៍ត្រី ថា ដាណាន់ មេបញ្ជាការរងយោធភូមិភាគទី២ ដែលត្រូវជាកូន របស់ ឯកឧត្តម បានទទួលមរណភាព នៅយប់ថ្ងៃសៅរ៍ ១០កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៣៣ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខ និងការ ស្តាយស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះថា មរណភាព ឯកឧត្តមឧត្តមសនីយ៍តី ថា ដាណាន់ គឺជាការបាត់បង់នូវកូន ដែលប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌គម្រូមួយរូប ចំពោះក្រុមគ្រួសារ ជាពិសេសគឺជាការបាត់បង់នូវយោធិនមួយរូប ដែលពោរពេញដោយឆន្ទៈមនសិការក្នុង បុព្វហេតុការពារបូរណភាពទឹកដី ថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម និងក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ក្នុងគ្រប់កាលៈទេសៈ។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមឧត្តមសេនីយ៍ត្រី ថា ដាណាន់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនារំលែកទុក្ខ ដ៏ក្រៀមក្រំពីខ្ញុំ និងភរិយា៕

Leave a Reply

Your email address will not be published. Required fields are marked *