Update៖ ចំនួន​អ្នក​ស្លាប់​ នៅប្រទេសលីបង់ បានកើនដល់២.៣០៩នាក់ហើយ!

ក្រសួងសុខាភិបាលលីបង់ បាននិយាយកាលពីថ្ងៃចន្ទ(ទី១៤ខែតុលា)ថា ចំនួនអ្នកស្លាប់ដោយសារ ការវាយប្រហាររបស់អ៊ីស្រាអែល មកលើប្រទេសលីបង់ ចាប់តាំងពីខែតុលា ឆ្នាំមុន.បានកើនឡើងដល់2,309 នាក់ហើយ ខណៈ10,782 នាក់ផ្សេងទៀតបានរងរបួស…!។

នៅព្រឹកថ្ងៃចន្ទ ក្រសួងសុខាភិបាលបាននិយាយថា មនុស្ស ៣នាក់បានស្លាប់ និង៨៣ នាក់ផ្សេងទៀតបានរងរបួស ។
នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើសង្កាត់ Nabatieh ភាគខាងត្បូងប្រទេសលីបង់។

អ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសដ៏ធំនៅទូទាំងប្រទេសលីបង់ ដោយសំដៅលើទីតាំងរបស់ក្រុមហេសបូឡា ចាប់តាំងពីថ្ងៃទី 23 ខែកញ្ញា និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ 1,542 នាក់ របួសជាង 4,555 នាក់ និងមនុស្សជាង 1,34 លាននាក់ត្រូវផ្លាស់ទីលំនៅ៕

Leave a Reply

Your email address will not be published. Required fields are marked *