Update៖ ជនភៀសខ្លួនស៊ូដង់ បានរងគ្រោះដោយសារការប្រយុទ្ធគ្នារវាងកងកម្លាំងអេត្យូពីនិងក្រុមឧទ្ទាម!

អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី១៧ ខែតុលា)ថា ការប៉ះទង្គិចគ្នាថ្មីៗនេះរវាងកងកម្លាំងរដ្ឋាភិបាលអេត្យូពី និងកងជីវពល Fano ដែលមានមូលដ្ឋាននៅ Amhara បានកើនឡើងកាន់តែខ្លាំងនៅក្នុងតំបន់ភាគពាយ័ព្យនៃប្រទេសអេត្យូពី ដោយបានធ្វើឱ្យជនភៀសខ្លួនស៊ូដង់ រាប់ពាន់នាក់ស្ថិតក្នុងហានិភ័យធ្ងន់ធ្ងរ។

ក្រុមសិទ្ធិមនុស្សបាននិយាយនៅក្នុងរបាយការណ៍មួយថា អំពើហិង្សាដែលបានកើនឡើងចាប់តាំងពីខែកញ្ញាមក បានធ្វើឱ្យគ្រោះថ្នាក់បន្ថែមទៀតដល់សុវត្ថិភាពរបស់ជនភៀសខ្លួនដែលបានភៀសខ្លួនចេញពីជម្លោះនៅក្នុងប្រទេសស៊ូដង់។

ចាប់តាំងពីការផ្ទុះសង្រ្គាមនៅស៊ូដង់ ក្នុងខែមេសា ឆ្នាំ 2023 ជនភៀសខ្លួនស៊ូដង់ រាប់ម៉ឺននាក់បានឆ្លងព្រំដែនចូលទៅក្នុងប្រទេសអេត្យូពី។  ដំបូងឡើយ មនុស្សជាច្រើនបានតាំងទីលំនៅក្នុងជំរុំក្នុងតំបន់ Amhara ភាគពាយព្យនៃប្រទេស។
របាយការណ៍ក៏បានកត់សម្គាល់ផងដែរថា កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរអេត្យូពី និងទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ក្នុងការផ្លាស់ទីលំនៅជនភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព រហូតមកដល់ពេលនេះបានបរាជ័យ ដោយសារជម្លោះដែលកំពុងតែបន្តរវាងកងទ័ពរដ្ឋាភិបាល និងកងជីវពលហ្វាណូ៕

Leave a Reply

Your email address will not be published. Required fields are marked *