នាព្រឹកថ្ងៃអាទិត្យ(ទី២០ខែតុលា)លោក Prabowo Subianto បានស្បថចូលកាន់តំណែងជា ជាប្រធានាធិបតីថ្មីនៃប្រទេសឥណ្ឌូណេស៉ី។
-នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។
លោក Prabowo មានវ័យ៧៣ឆ្នាំ បានធ្វើសច្ចាប្រណិធាន ចូលកាន់តំណែងជាប្រធានាធិបតីទី៨ នៅវិមានសភាឥណ្ឌូណេស៊ី ។
បន្ទាប់ពីរូបលោកបានទទួលជ័យជម្នះ ក្នុងការបោះឆ្នោត កាលពីខែកុម្ភៈ ឆ្នាំនេះ។
លោក Gibran Rakabuming Raka ដែលត្រូវជាកូនប្រុសច្បងរបស់ប្រធានាធិបតីផុតអាណត្តិ លោក Joko Widodo ក៏បានស្បថចូលកាន់តំណែង ជាអនុប្រធានាធិបតីផងដែរ។
ឥណ្ឌូណេស៊ី បានដាក់ពង្រាយងកម្លាំងសន្តិសុខ សរុបយ៉ាងហោច ១០០,០០០នាក់ នៅទូទាំងរដ្ឋធានីហ្សាការតា ដើម្បីការពារសុវត្ថិភាព អំឡុងពិធីស្បថចូលកាន់តំណែងប្រធានាធិបតីថ្មី។
ក្រោយចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃអាទិត្យនេះ លោក Prabowo ត្រូវបានរំពឹងថា នឹងជួបជាមួយឥស្សរជនក៏ដូចជាប្រមុខរដ្ឋរដ្ឋាភិបាលបរទេស ថែមទៀតផង។
មុនបានក្លាយជាប្រធានាធិបតី លោក Prabowo ធ្លាប់បានចូលរួម និងចាញ់ការប្រកួតប្រជែង ក្នុងការបោះឆ្នោតសកល២លើក រួចមកហើយ គឺនៅឆ្នាំ២០១៤ និងឆ្នាំ២០១៩ ហើយបានកាន់តួនាទីជា រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី៕