Update៖ រុស្ស៊ីអះអាងថាខ្លួនបានបាញ់ទម្លាក់ ដ្រូនអ៊ុយក្រែនចំនួន១១០គ្រឿង!

ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃអាទិត្យ(ទី២០ ខែតុលា) បានប្រកាសថា ដ្រូនអ៊ុយក្រែន សរុបចំនួន១១០គ្រឿង ត្រូវបានបាញ់ទម្លាក់ពីលើអាកាស នៅតំបន់មួយចំនួននៃប្រទេសរុស្ស៊ី រួមមានទាំងនៅលើរដ្ឋធានីមូស្គូ កាលពីយប់កន្លងទៅ។

នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានស្ទាក់បាញ់ដ្រូនចំនួន៤៣គ្រឿង នៅតំបន់ Kursk ដែលកងទ័ពអ៊ុយក្រែន កំពុងបន្តការវាយលុកតាមផ្លូវគោក ចាប់តាំងតែពីខែសីហា ឆ្នាំនេះ។

ចំណែក ដ្រូន២៧គ្រឿងទៀត ត្រូវបានបាញ់ទម្លាក់លើតំបន់ Lipetsk, ១៨គ្រឿងលើតំបន់ Oryol និង១គ្រឿងលើមូស្គូ ព្រមទាំង២១គ្រឿងផ្សេងទៀត នៅលើតំបន់ Nizhny Novgorod, Belgorod និង Bryansk។

រុស្ស៊ីបានរាយការណ៍សឹងតែរៀងរាល់ថ្ងៃ នូវការបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន លើទឹកដីរបស់ខ្លួន ប៉ុន្តែជាទូទៅ គឺក្នុងចំនួនតិចៗជាងនេះ។ រីឯទីក្រុងកៀវ បាននិយាយថា ការវាយប្រហារដោយយន្តហោះដ្រូនទាំងនេះ គឺមានគោលដៅលើសំដៅលើទីតាំងថាមពល ដើម្បីឆ្លើយតបទៅនិងការវាយប្រហារតាមផ្លូវអាកាស និងបាញ់ផ្លោងរបស់រុស្ស៊ី៕

Leave a Reply

Your email address will not be published. Required fields are marked *