រដ្ឋសភាវៀតណាម សម្រេចតែងតាំងលោក Luong Cuong ជាប្រធានាធិបតីថ្មី!

រដ្ឋសភាជាតិនៃប្រទេសវៀតណាម នៅថ្ងៃចន្ទ (ទី២១ ខែតុលា) បានបោះឆ្នោតតែងតាំងលោក Luong Cuong ជាប្រធានាធិបតីថ្មី។

នេះបើតាមសារព័ត៌មាន Reuters។
លោក Luong Cuong ត្រូវបានតែងតាំងបន្ទាប់ពីលោក To Lem បានសម្រេចចិត្ត លាលែងចេញពីតំណែងជាប្រធានាធិបតី ។

មុនត្រូវបាន តែងតាំងជាប្រធានាធិបតី លោក Cuong អាយុ៦៧ឆ្នាំ មានឋានន្តរសក្តិជានាយឧត្តមសេនីយ (ផ្កាយ៤) និងកាន់តួនាទីជា សមាជិកអចិន្ត្រៃយ៍ នៃលេខាធិការដ្ឋានបក្សកុម្មុយនិស្ដវៀតណាម ចាប់តាំងពីខែឧសភា ឆ្នាំ២០២៤។
ដោយឡែក លោក To Lam ដែលមានអាយុ ៦៧ឆ្នាំ ត្រូវបានតែងតាំងជា អគ្គលេខាធិការថ្មីកាលពី ដើមខែសីហាកន្លងទៅនេះ បូកបន្ថែម ពីលើប្រធានាធិបតីនៅពេលនោះ ក្រោយមរណភាពរបស់លោក Nguyen Phu Tron៕

Leave a Reply

Your email address will not be published. Required fields are marked *