Update៖ ពលរដ្ឋប៉ាឡេស្ទីន ភៀសខ្លួនចេញពីក្រុង Beit Lahiya នៃតំបន់ហ្កាហ្សា!

ប្រជាជនប៉ាឡេស្ទីន កំពុងភៀសខ្លួនចេញពីក្រុង Beit Lahiya តំបន់ហ្កាហ្សា នៅថ្ងៃអង្គារ (ទី២២ ខែតុលា) ខណៈប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីប នៅតែបន្តដដែល។

ពលរដ្ឋ និងក្រុមគ្រូពេទ្យបាននិយាយថា កងកម្លាំងយោធាអ៊ីស្រាអែល បានឡោមព័ទ្ធមន្ទីរពេទ្យ និងទីជម្រកសម្រាប់ជនភៀសខ្លួននៅភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃចន្ទ ដោយពួកគេបានបង្កើនប្រតិបត្តិការ ដែលរារាំងជំនួយសំខាន់ៗមិនឱ្យទៅដល់ជនស៊ីវិល។

មន្ត្រីអ៊ីស្រាអែល និយាយថា បទបញ្ជាជម្លៀស មានគោលបំណងបំបែកក្រុមអ្នកប្រយុទ្ធហាម៉ាស់ចេញពីជនស៊ីវិល ហើយបានបដិសេធថា ពុំមានផែនការជាប្រព័ន្ធណាមួយដើម្បីបោសសម្អាតជនស៊ីវិលឡើយ។
មន្ត្រីអ៊ីស្រាអែល អះអាងថា កងកម្លាំងរបស់ខ្លួន ដែលកំពុងធ្វើប្រតិបត្តិការនៅតំបន់ហ្កាហ្សាភាគខាងជើង បានសម្លាប់មនុស្សច្រើននាក់ ដែលខ្លួនបានចោទប្រកាន់ថា ជាខ្មាន់កាំភ្លើងក្រុមហាម៉ាស់៕

Leave a Reply

Your email address will not be published. Required fields are marked *