អង្គការមិនមែនរដ្ឋាភិបាល បានប្រកាសកាលពីថ្ងៃចន្ទ(ទី២១ខែតុលា)ថា មនុស្សជាង១០នាក់បានស្លាប់ដោយសារកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) វាយប្រហារលើទីក្រុង និងភូមិជាច្រើន នៅភាគកណ្តាលប្រទេសស៊ូដង់។
គណៈកម្មាធិការបាននិយាយថា កងជីវពល បានសម្លាប់មនុស្សជាង១០នាក់ និងបណ្តាលឲ្យរងរបួសជាច្រើននាក់ទៀត។
សាក្សី និយាយថា កងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) បានគ្រប់គ្រងទីក្រុង Tamboul បន្ទាប់ពីមេបញ្ជាការកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) នៅភាគកណ្តាល ស៊ូដង់ លោក Abu Aqla Keikel រួមជាមួយកងកម្លាំងរបស់គាត់បានចុះចាញ់ចំពោះកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF)។
គណៈកម្មាធិការនៅក្នុងក្រុង Rufaa បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទថា អង្គភាពកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) បានបើកការវាយប្រហារតបត ទៅលើទីក្រុង ហើយបានបង្ខំឱ្យកងកម្លាំងប្រដាប់អាវុធស៊ូដង់(SAF) ដកថយ៕