Update៖ អ៊ីស្រាអែលបញ្ជាក់ពីការសម្លាប់មេដឹកនាំបន្ទាប់ នៃក្រុមហេសបូឡា គឺលោក Hashem Safieddine!

អ៊ីស្រាអែល បានបញ្ជាក់ពីការសម្លាប់មេដឹកនាំបន្ទាប់ របស់ក្រុមហេសបូឡាហ៍ នៅក្នុងការវាយប្រហារតាមអាកាសលើក្រុងបេរូត ភាគខាងត្បូង កាលពីដើមខែតុលា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃអង្គារ(ទី២២ខែតុលា)យោធាអ៊ីស្រាអែល បាននិយាយថា ការវាយប្រហារ នៅតំបន់ជាយក្រុង Dahiyeh បានសម្លាប់ Hashem Safieddine និង Ali Hussein Hazima ដែលជាប្រធានផ្នែកស៊ើបការណ៍សម្ងាត់របស់ក្រុមសកម្មប្រយុទ្ធកាលពីបីសប្តាហ៍មុន។

យោធាអ៊ីស្រាអែល លោក Safieddine ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសមួយកាលពីជាង៣សប្ដាហ៍មុន ហើយនេះ។
គឺជាការទទួលស្គាល់ផ្លូវការលើកដំបូងរបស់អ៉ីស្រាអែល ដែលបានសន្និដ្ឋានកាលពីដើមខែតុលានេះថា លោក Safieddine ប្រហែលជាត្រូវបានគេសម្លាប់លើភាគខាងត្បូងនៃរដ្ឋធានីបេរូត ប្រទេសលីបង់ ។

ប្រមុខកងទ័ពអ៊ីស្រាអែល លោក Herzi Halevi បាននិយាយថាអ៊ីស្រាអែលបានសម្លាប់លោក Nasrallah អ្នកបន្តវេនពីលោក Nasrallah (Safieddine) ព្រមទាំង ថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរបស់ហេសបូឡា ហើយថានឹងតាមកម្ទេចរាល់អ្នកទាំងឡាយណាដែលគំរាមកំហែងដល់សន្តិសុខនៃប្រជាជនអ៊ីស្រាអែល។

សាច់ញាតិម្នាក់របស់លោក Nasrallah លោក Safieddine ត្រូវបានតែងតាំងជាសមាជិកក្នុងក្រុមប្រឹក្សា Jihad របស់ក្រុមហេសបូឡា ដោយក្រុមប្រឹក្សានេះមាន ភារកិច្ចទទួលខុសត្រូវលើប្រតិបត្តិការយោធា ត្រួតពិនិត្យហិរញ្ញវត្ថុ និងកិច្ចការរដ្ឋបាលរបស់ហេសបូឡា៕

Leave a Reply

Your email address will not be published. Required fields are marked *