ក្រុមហ៊ុន Honda បានប្រមូលរថយន្តជាង 700,000 គ្រឿង មកជួសជុលឡើងវិញ។
ដោយសារបញ្ហាម៉ាស៊ីនបូមប្រេងសម្ពាធខ្ពស់ ដែលអាចបំបែក និងលេចធ្លាយ ដែលបង្កើនហានិភ័យនិងអគ្គីភ័យ..!។
រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក (NHTSA) បាននិយាយនៅថ្ងៃអង្គារ(ទី២២ខែតុលា)ថា ក្រុមហ៊ុនផលិតរថយន្ត Honda របស់ប្រទេសជប៉ុន កំពុងតែប្រមូលរថយន្តជាង ៧២០ទៅ ៨០០គ្រឿងនៅសហរដ្ឋអាមេរិក។
ដោយសារការព្រួយបារម្ភថា មុខងារបូមប្រេងសាំងដែលមានសម្ពាធខ្ពស់អាចប្រេះនិងលេចធ្លាយប្រេង។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ឲ្យដឹងថា ការលេចធ្លាយប្រេងឥន្ធនៈនៅក្នុងពេលមានប្រភពបញ្ឆេះអាចបង្កើនហានិភ័យដោយសារអគ្គីភ័យ។
រដ្ឋបាល NHTSA ដែលជានិយតករសុវត្ថិភាពរថយន្តរបស់សហរដ្ឋអាមេរិកបានឱ្យដឹងទៀតថា រថយន្តដែលត្រូវប្រមូលយកមកជួសជុលវិញរួមមានរថយន្ត Accord, រថយន្ត CR-V Hybrid និងរថយន្ត Honda Civic មួយចំនួនដែលជាម៉ូដែលចាប់ពីឆ្នាំ២០២៣-២០២៥។
រដ្ឋាបាល NHTSA បាននិយាយថា ក្រុមហ៊ុនចែកចាយរថយន្តនឹងត្រួតពិនិត្យ និងធ្វើការផ្លាស់ប្តូរឧករណ៍បូមប្រេងឥន្ធនៈសម្ពាធខ្ពស់ដោយមិនគិតថ្លៃ៕