ការវាយលុកលើឧស្សាហកម្មអវកាសទួរគី (TUSAS) ដែលគ្រប់គ្រងដោយរដ្ឋបានសម្លាប់មនុស្សយ៉ាងហោចណាស់ 5 នាក់ និងរបួស 22 ។ ករណីនេះបានកើតមានឡើងរយះពេលមួយថ្ងៃបន្ទាប់ពីសេចក្តីថ្លែងការណ៍អំពីលទ្ធភាពនៃដំណើរការសន្តិភាពជាថ្មីជាមួយគណបក្សពលករឃឺឌីស្ថានខុសច្បាប់របស់ប្រទេស។
ខ្សែវីដេអូបានបង្ហាញពីក្រុមជនប្រដាប់អាវុធ ចូលទៅក្នុងអគារនិងមានការបាញ់កាំភ្លើង បន្ទាប់មកមានការផ្ទុះយ៉ាងខ្លាំង។ រដ្ឋមន្រ្តីមហាផ្ទៃតួកគី លោក Ali Yerlikaya បានបញ្ជាក់ថាមានអ្នកស្លាប់ និងរបួសនៅក្នុងការវាយប្រហារនេះ ប៉ុន្តែនៅមិនទាន់បញ្ជាក់ចំនួននៅឡើយទេ។
ប្រព័ន្ធផ្សព្វផ្សាយបានចុះផ្សាយថា ការវាយប្រហារនេះអាចជាការវាយប្រហារអត្តឃាត ហើយក៏បុគ្គលិកត្រូវបានចាប់ជាចំណាប់ខ្មាំងនៅខាងក្នុងអគារផងដែរ ប៉ុន្តែន្ត្រី មិន បាន បញ្ជាក់ ពី រឿង នេះ ទេ។
សាក្សីបាននិយាយថា បុគ្គលិកនៅខាងក្នុងអគារត្រូវបានអាជ្ញាធរនាំទៅកាន់ទីជម្រក ហើយគ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឱ្យចាកចេញទេ។ ការបំផ្ទុះគ្រាប់បែកប្រហែលជាកើតឡើងនៅច្រកចេញ ខណៈពេលដែលបុគ្គលិកកំពុងចាកចេញពីការងារ។
គួររំលឹកថា TUSAS គឺជាក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍ និងការពារជាតិ ដ៏សំខាន់បំផុតមួយ របស់ប្រទេសតួកគី។ ក្រុមហ៊ុននេះ ផលិតយន្តហោះចម្បាំង KAAN ដែលជាយន្តហោះចម្បាំងជាតិដំបូងគេ របស់ប្រទេសតួកគី និងមានបុគ្គលិកជាង ១ម៉ឺននាក់៕