មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី24ខែតុលា)ថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តការលក់មីស៊ីល TOW ឱ្យអារ៉ាប៊ីសាអូឌីតក្នុងតម្លៃប៉ាន់ស្មានចំនួន 440 លានដុល្លារ។
ក្នុងសេចក្តីថ្លែងការណ៍បាននិយាយថា ការលក់ដែលបានស្នើឡើងនឹងធ្វើអោយប្រសើរឡើងនូវសមត្ថភាពរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ក្នុងការទប់ទល់នឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគតដោយការពង្រឹងកម្លាំងការពារមាតុភូមិរបស់ខ្លួន ។ អ្នកម៉ៅការសំខាន់គឺ RTX Corporation នៅ Tucson រដ្ឋ Arizona ។
ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិបានផ្តល់វិញ្ញាបនបត្រដែលត្រូវការជូនដំណឹងដល់សភាអំពីការលក់ដែលអាចធ្វើទៅបានកាលពីថ្ងៃព្រហស្បតិ៍៕