អាជ្ញាធរនិយាយថា មានការបាញ់ប្រហាររវាងក្រុមឧក្រិដ្ឋជនគ្រឿងញៀន2ក្រុម នៅភាគខាងត្បូងសមុទ្រប៉ាស៊ីហ្វិក ហ្គែរ៉េរ៉ូ (Guerrero) របស់ប្រទេសម៉ិកស៊ិក កាលពីថ្ងៃព្រហស្បតិ៍ (២៤ តុលា) បណ្តាលឱ្យមនុស្ស ១៦នាក់ស្លាប់។
បើតាមអាជ្ញាធរនៅម៉ោងប្រហែល ៥ព្រឹកថ្ងៃព្រហស្បតិ៍ ក្រុមជួញដូរគ្រឿងញៀនទាំងនោះបានបាញ់ប្រហារដាក់គ្នានៅក្នុងតំបន់ភ្នំ និងតំបន់ជនបទរបស់រដ្ឋ ដែលបានក្លាយជាសមរភូមិកាលពីឆ្នាំមុន ខណៈក្រុមឧក្រិដ្ឋជនកំពុងចង់ពង្រីកទឹកដីរបស់ពួកគេ។
ក្រសួងការពារជាតិម៉ិកស៊ិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នគរបាលក្នុងតំបន់បានចូលរួមក្នុងការវាយប្រហារ ហើយមន្រ្តី ២នាក់ត្រូវបានសម្លាប់ និង ៤នាក់រងរបួស។ អ្នករបួសពេលនេះមានសុវត្ថិភាពហើយ បន្ទាប់ពីទទួលបានការព្យាបាល៕