Update៖ មេដឹកនាំអ៊ីរ៉ង់ បញ្ជាឱ្យមន្ត្រីរបស់ខ្លួនត្រៀមឆ្លើយតបទៅនឹងការវាយប្រហារអ៊ីស្រាអែល!

លោក Ayatollah Ali Khamenei មេដឹកនាំអ៊ីរ៉ង់ បានបញ្ជាឱ្យមន្ត្រីក្រោមឳវាទត្រៀមឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីពេលថ្មីៗនេះ។

នេះបើយោងតាមសារព័ត៌មានផ្លូវការ របស់អ៊ីរ៉ង់ IRNA នៅថ្ងៃអាទិត្យ។

លោក Khamenei បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល មិនគួរត្រូវបានមើលរំលង ឬបំផ្លើសពេកឡើយ។ លោកបន្តថា អ៊ីរ៉ង់ត្រូវតែបង្ហាញអំណាចរបស់ខ្លួនដល់អ៊ីស្រាអែល ហើយមន្ត្រីគួរតែរកវិធីល្អបំផុត ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារនេះ។

សូមជម្រាបថា កាលពីថ្ងៃសៅរ៍អ៊ីស្រាអែល បានបើកការវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់ ដោយបានកំណត់គោលដៅទៅលើរោងចក្រមីស៊ីល និងទីតាំងយោធារបស់អ៊ីរ៉ង់។
យ៉ាងណាក៏ដោយអ៊ីរ៉ង់ បានអះអាងថាការវាយប្រហារនេះបានបណ្តាលឱ្យស្លាប់ទាហានរបស់ខ្លួនចន្លោះ2ទៅ4នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *