យោងតាមការផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ជនជាតិអ៊ីស្រាអែលម្នាក់បានស្លាប់ និង35 នាក់ទៀតរងរបួសនៅខាងក្រៅមូលដ្ឋានយោធាមួយនៅភាគកណ្តាលប្រទេសអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ(ទី២៧ខែតុលា)ដោយរថយន្តដឹកដីបុក។
ទូរទស្សន៍របស់អ៊ីស្រាអែល KAN បាននិយាយថា រថយន្តដឹកទំនិញមួយគ្រឿងបានបើកចូលទៅក្នុងចំណតរថយន្តក្រុង Ramat Hasharon នៅ Glilot ភាគខាងជើងនៃទីក្រុង Tel Aviv ។
រថយន្តសង្គ្រោះរបស់អ៊ីស្រាអែល Magen David Adom បាននិយាយថា បុរសម្នាក់បានស្លាប់ដោយសាររបួសធ្ងន់ខណៈមនុស្ស 35 នាក់បានរងរបួសនៅក្នុងការវាយប្រហារនេះ។
សារព័ត៌មាន Yedioth Ahronoth ប្រចាំថ្ងៃ បាននិយាយថា មនុស្សយ៉ាងតិច ១០នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីឧបទ្ទវហេតុនេះ។
មូលដ្ឋានយោធា Glilot គឺជាកន្លែងស៊ើបការណ៍សម្ងាត់ដ៏សំខាន់ និងជាផ្ទះរបស់អង្គភាព 8200 របស់កងទ័ព ដែលទទួលខុសត្រូវចំពោះការប្រមូលផ្តុំស៊ើបការណ៍។
មូលដ្ឋាននេះក៏មានសាលាចារកម្មយោធា និងទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារចារកម្ម Mossad របស់អ៊ីស្រាអែលផងដែរ។
ប៉ូលិស បាន និយាយ ថា អ្នកបើកបរ រថយន្ត ត្រូវ បាន ប្រជាពលរដ្ឋ បាញ់ ស្លាប់ នៅ កន្លែង កើតហេតុ ។
កាសែតប្រចាំថ្ងៃរបស់អ៊ីស្រាអែល Maariv បានកំណត់អត្តសញ្ញាណអ្នកបើកបរថាជា Rami Nator អ្នកស្រុក Qalansawe ដែលជាទីក្រុងអារ៉ាប់នៅភាគកណ្តាលអ៊ីស្រាអែល៕