Update៖ រថយន្ត៣គ្រឿងបុកគ្នាលើផ្លូវជាតិលេខ១ បណ្ដាលឱ្យស្លាប់២នាក់និងរបួស២នាក់!

(កណ្តាល)៖ ជនជាតិចិន២នាក់ បានស្លាប់ភ្លាមៗ ក្នុងហេតុការណ៍រថយន្ត៣គ្រឿងបុកគ្នា នៅលើដងផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។

នៅមុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាករ៉ាត់ទ័រពណ៌ខ្មៅពាក់ផ្លាកលេខកម្ពុជា NQPKARIN បើកបរក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច អ្នកបើកបរជាជនជាតិចិន និងអ្នករួមដំណើរ៣នាក់ទៀត មិនស្គាល់អត្តសញ្ញាណ។
លុះមកដល់ចំណុចកើតហេតុ បានឡើងវ៉ាជែងរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ -2AS-4195 ដែលកំពុងបើកបរស្របទិសគ្នា..!។

ក្នុងពេលនោះ រថយន្តម៉ាករ៉ាត់ទ័រពណ៌ខ្មៅផ្លាកលេខកម្ពុជា NQPKARIN វ៉ាជែងមិនផុត…!។
ក៏ជ្រុលទៅបុក រថយន្តក្រុងរបស់ក្រុមហ៊ុនដាន ដាន កម្ពុជា-វៀតណាម ដែលកំពុងដឹកអ្នកដំណើរ ទិសដៅបញ្ច្រាសគ្នា.ពីលិចទៅកើត ឆ្ពោះទៅក្រុងបាវិត ចំមុខយ៉ាងពេញទំហឹងតែម្ដង!។

បណ្ដាលឲ្យអ្នកបើកបរ រថយន្តម៉ាករ៉ាត់ទ័រ ស្លាប់ ខណៈអ្នករួមដំណើរដែលអង្គុយខាងមុខជិតតៃកុង ក៏ស្លាប់នៅកន្លែងកើតហេតុដូចគ្នា។
ចំណែកអ្នករួមដំណើរចំនួន២នាក់ទៀតដែលអង្គុយពីក្រោយ បានរបួសស្រាល..!។

ទន្ទឹមនិងនោះ រថយន្តហាយឡេនឌ័រ បានជ្រុលចង្កូត ទៅបុកជាមួយនឹងរថយន្តបង្ករម៉ាករ៉ាត់ទ័រ បណ្តាលឲ្យរងការខូចខាត យ៉ាងដំណំផ្នែកខាងមុខ..។

បច្ចុប្បន្ន រថយន្តទាំង៣គ្រឿង ត្រូវបានកម្លាំងជំនាញចរាចរណ៍ នៃអធិការស្រុកកៀនស្វាយ ចុះទៅពិនិត្យនិងវាស់វែង។
ដោយឡែក សាកសពរង់ចាំពិនិត្យនិងប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យ៕

Leave a Reply

Your email address will not be published. Required fields are marked *