អាជីវករអះអាងថា មេជលផលខេត្តកណ្ដាល ប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ ដោយចាប់អ្នកដឹកបង្កងគាបយកលុយម្ដងៗរាប់លានរៀល!

(កណ្ដាល)៖ អាជីវករអ្នកដឹក”បង្កង”ពីវៀតណាម ចូលលក់នៅកម្ពុជា តាម”ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ”ស្រុកលើកដែក ខេត្តកណ្តាល។

បានសម្ដែងការឈឺចាប់ ដោយអះអាងថាលោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល តែងតែធ្វើទុក្ខបុកម្នេញ.ដោយចាប់រថយន្តដឹក”បង្កង”របស់ខ្លួន និងចាប់អាជីវករផ្សេងទៀត គាបយកលុយម្ដងៗ ចាប់ពី៦.០០០.០០០រៀលទៅ១២.០០០.០០០រៀលឯណោះ…!!។
ក្រោមហេតុផលថា អាជីវករដឹក”បង្កង”លើសចំណុះ ឬពុំមានលិខិតបញ្ជាក់គុណភាព”បង្កង”ជាដើម..!។

-នេះបើយោងតាមពាក្យបណ្ដឹងរបស់អាជីវករឈ្មោះ ចឹង បៀង ដែលបានប្ដឹងលោក ហេង សុភារិទ្ធ ទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។

-កម្មវត្ថុនៃបណ្ដឹងនោះ គឺសុំប្តឹងឈ្មោះ ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាលពីបទ”ធ្វើអោយខូចខាតដោយចេតនា និងប្រព្រឹត្តអំពើពុករលួយ”។

-អាជីវករ ចឹង បៀង បានលើកឡើងថា កាលពីខែមិថុនា ឆ្នាំ២០២៤ លោក ហេង សុភារិទ្ធ បានចាប់ឡានដឹក”បង្កង”រស់របស់ខ្លួន នៅចំណុចផ្សារគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល។
ដោយទាមទារអោយបង់ប្រាក់ពិន័យចំនួន១២,០០០,០០០រៀល(ដប់ពីរលានរៀល) ដោយចោទថា ដឹកលើសចំណុះ..!។
ដោយពេលចាប់នោះលោក ហេង សុភារិទ្ធ មិនបានសួររកលិខិតបញ្ជាក់គុណភាពបង្កងនោះទេ…!។

ដោយមិនចង់មានរឿងវែងឆ្ងាយ និងខ្លាច”បង្កង”ងាប់ផងនោះ ខ្លួនក៏បានបង់ប្រាក់ចំនួន(ដប់ពីរលានរៀល)ឱ្យទៅលោក ហេង សុភារិទ្ធ តាមការទាមទារ.និងពិន័យ.។
ដោយពេលនោះ ខ្លួនមិនទទួលបានវិក្កយបត្រ ផាកពិន័យចូលរដ្ឋនោះទេពោលគឺលោក ហេង សុភារិទ្ធ យកលុយដាក់ហោប៉ាវស្រស់ៗតែម្តង។

-អាជីវករ ចឹង បៀង បន្តថាលុះដល់យប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ស្រាប់តែលោក ហេង សុភារិទ្ធ បានដឹកនាំកងកម្លាំង ចាប់ឡានដឹក”បង្កង”រស់របស់ខ្លួនម្តងទៀត.ដោយថា មានលិខិតអនុញ្ញាតដឹកជញ្ជូន ប៉ុន្តែមិនមានលិខិតបញ្ជាក់ពីគុណភាព”បង្កង”។

-ខណៈនោះលោក ចឹង បៀង ក៏បានបញ្ជាក់ថា”បង្កង”ដែលខ្លួននាំចូលមកនេះ ជា”បង្កង”រស់និងមានលិខិតអនុញ្ញាតត្រឹមត្រូវ ពីមន្ត្រីជំនាញនិងមន្ត្រីគយព្រំដែន.ប៉ុន្តែលោក ហេង សុភារិទ្ធ មិនស្ដាប់ហេតុផលនោះឡើយ….!។
លុះពេលចាប់យកទៅដល់ស្ថានីយ៍ទួលក្រសាំង(ខេត្តកណ្តាល) ប្រើពេលអស់ជាច្រើនម៉ោង បណ្ដាលឱ្យ”បង្កង”របស់គាត់ងាប់អស់និងធុំក្លិនស្អុយ…!។

-បើតាមលោក ចឹង បៀង ខ្លួនមិនបដិសេធ ក្នុងការបង់ប្រាក់ពិន័យនោះទេ! ប៉ុន្តែអ្វីដែលធ្វើឱ្យលោក ឈឺចាប់ខ្លាំងបំផុត! និងមិនអាចទទួលយកបាននោះ..។
គឺលោក ហេង សុភារិទ្ធ ចាប់”បង្កង”យកទៅទុកចោលរហូតងាប់និងស្អុយអស់.ជាហេតុនាំឱ្យរូបលោក រងការខាតបង់យ៉ាងធ្ងន់ធ្ងរ…។

-អាជីវកររូបនេះបញ្ចាក់ទៀតថា លោក ហេង សុភារិទ្ធ យកឋានៈនិងតួនាទីខ្លួន មកប្រមូលលុយពីពួកគាត់ ជាអ្នករកស៊ីឥតឈប់ឈរ.ដែលពួកយើងមានភស្តុតាងច្បាស់លាស់ ដោយមានការវេរប្រាក់តាមរយៈតាមរឹង និងតាម ABA និងអោយ ផ្ទាល់ដៃខ្លះទៀត…!។

ប្រភពដដែលបន្តថា លោក ហេង សុភារិទ្ធ មកប្រមូលលុយពីអ្នករកស៊ីប្រចាំខែហើយ.បែរជាបញ្ជាឲ្យស្នាក់ឃាត់ចាប់”រថយន្តដឹកត្រី និងដឹកបង្កង”ដោយយកលេសថា ដឹកលើសលិខិតអនុញ្ញាត.ខុសនេះខុសនោះ ទោះបីពួកយើងខ្ញុំ មានលិខិតអនុញ្ញាត ពីរដ្ឋបាលជលផលហើយក្តី…!។

-លោក ចឹង បៀង ក៏ប្រៀបធៀបដែរថា សម្រាប់ក្រុមហ៊ុន TRANSPORTATION OF FISH AND FISHERY PRODUCTS EXPORT IMPORT ដែលលោក ហេង សុភារិទ្ធ ជាអ្នកកាងពីក្រោយ..!។
ទោះមានលិខិតអនុញ្ញាតឲ្យដឹកត្រឹមតែ ៣០០ទៅ៤០០គីឡូក្រាមក៏ដោយ។
ប៉ុន្តែក្រុមហ៊ុនមួយនេះ អាចដឹកលើសទម្ងន់ និងធ្វើចរាចរណ៍លើដងផ្លូវ បានតាមចិត្ត ដោយមិនមានការចាប់ឬផាកពិន័យនោះឡើយ….។

-លោក ចឹង បៀង បញ្ជាក់យ៉ាងច្បាស់ថា កន្លងមកលោក ហេង សុភារិទ្ធ តែងតែប្រើអំណាច.ចាប់រថយន្តដឹក”បង្កង”គាបយកលុយតាមតែអំពើចិត្ត.ជាក់ស្ដែងឈ្មោះ ចឹង បៀង(មានលិខិតអនុញ្ញាត) ចាប់យកអស់ ១២,០០០,០០០រៀល-ទូរស័ព្ទ០៩៧ ៣៩៩៩៩៣៧។ឈ្មោះ ចែ ណារី(មានលិខិតអនុញ្ញាត) អស់៨,០០០,០០០រៀល-ទូរស័ព្ទ ០១២ ៨៥១៤៣២។

-ឈ្មោះ ឡង គឹមហេង(មានលិខិតអនុញ្ញាត) អស់ ៦,០០០,០០០រៀល_ទូរស័ព្ទ០៨៨ ៨៨៨៧៤៤៥

-ឈ្មោះ ចែ ដាង (មានលិខិតអនុញ្ញាត) អស់៨,០០០,០០០រៀល ក្នុងនោះក៏មានអ្នករងគ្រោះជាច្រើនទៀត..!។

មិនតែប៉ុណ្ណោះកន្លងមក លោក តាន់ វណ្ណា ជាអាជីវករដឹកត្រី ក៏ធ្លាប់ប្តឹងលោក ហេង សុភារិទ្ធ ដែរ.ដោយមានភ្ជាប់ជាមួយភស្តុតាងច្បាស់លាស់!។
ប៉ុន្តែដោយមានការសម្របសម្រួល ទើបរូបលោក ព្រមដកពាក្យបណ្ដឹងវិញ..។

-លោក ចឹង បៀង ក៏បានចាត់ទុកអំពើរបស់លោក ហេង សុភារិទ្ធ ខាងលើថាជាចេតនាទុច្ចរិត ធ្វើឱ្យខូចខាតផលប្រយោជន៍ខ្លួន យ៉ាងធ្ងន់ធ្ងរដែលមិនអាចទទួលយកបាន ។
ដោយថា”បង្កង”ខ្លួនសុទ្ធតែជាបង្កងរស់ស្រស់ៗ ដូចគេដូចឯង.មិនមានសារធាតុគីមីនោះទេ..!។

-ទាក់ទិនបញ្ហានេះ នៅល្ងាចទី២៨.១០.២០២៤(ដើមរាំង)បានសុំការបំភ្លឺពីអាជីវករឈ្មោះ ឡុង គឹមហេង ប៉ុន្តែរូបគាត់ បានបដិសេធសុំមិនបកស្រាយឡើយ.ដោយថាការងារត្រូវលាក់បាំង ព្រោះខ្លាចប៉ះពាល់មុខរបរ…!។
-បើទោះបីជាឈ្មោះ ឡុង គឹមហេង មិនហ៊ានបកស្រាយបែបនេះក្ដី!

ប៉ុន្តែអាជីវករឈ្មោះ ចែ ណារី បានថ្លែងទទួលស្គាល់ថា លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល.ពិតជាបានចាប់រថយន្តដឹក”បង្កង”របស់ខ្លួន រួចកំណត់យកលុយបានសម្រេចចំនួន៨.០០០.០០០រៀលប្រាកដមែន! ដោយពុំមានវិក្កយបត្រ បង់ពន្ធចូលរដ្ឋអ្វីឡើយ..!។

-ជាការឆ្លើយតប.នៅល្ងាចទី២៨.១០.២០២៤ លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាលបានប្រាប់(ដើមរាំង)ថា រឿងរ៉ាវខាងលើជារឿងចាស់.។
ពោលគឺបានសម្រួលបញ្ចប់គ្នាហើយ.ដោយលោក ហេង សុភារិទ្ធ បានបដិសេធថា ខ្លួនមិនបានចាប់យកលុយចូលហោប៉ាវទេ គឺចាប់យកលុយចូលរដ្ឋទាំងអស់៕

Leave a Reply

Your email address will not be published. Required fields are marked *