Update៖ ចំនួនអ្នកស្លាប់នៅប្រទេសលីបង់ បានកើនដល់២.៧១០នាក់ហើយ!

ក្រសួងសុខាភិបាលលីបង់ បាននិយាយកាលពីថ្ងៃច័ន្ទ(ទី២៨ខែតុលា)ថា ចំនួនអ្នកស្លាប់ ដោយសារការវាយលុកដែលកំពុងបន្តរបស់អ៊ីស្រាអែល លើប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី 8 ខែតុលា ឆ្នាំ 2023 បានកើនឡើងដល់ 2,710នាក់ហើយ។
នេះបើយោងតាមសារព័ត៌មាន Anadolu Agency។

សេចក្តីថ្លែងការណ៍ របស់ក្រសួងបាននិយាយថា មនុស្ស 38នាក់បានស្លាប់ និង124នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ ដែលបង្កើនចំនួនអ្នករងរបួសដល់ 12,592នាក់។

អ៊ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំលើប្រទេសលីបង់ សំដៅលើទីតាំងក្រុមហេសបូឡា ចាប់តាំងពីថ្ងៃទី២៣ខែកញ្ញា បណ្តាលឲ្យមនុស្សជាង ១,៣៤លាននាក់ភៀសខ្លួន។
ការវាយប្រហារនេះបានកើតឡើងដោយសារសង្គ្រាមឆ្លងព្រំដែនរយៈពេលមួយឆ្នាំរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុកអ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប ។
ក្នុងនោះអ៊ីស្រាអែលបានសម្លាប់មនុស្សជាង 43,020នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ៕

Leave a Reply

Your email address will not be published. Required fields are marked *