បុគ្គលិកសុខាភិបាល៦នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់ ។
ខណៈដែលអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើតំបន់ជុំវិញទីក្រុងបុរាណ Baalbek ភាគខាងកើតនៃប្រទេសលីបង់ រយៈពេល២ថ្ងៃបន្ទាប់ពីការចេញបញ្ជាជម្លៀសដោយបង្ខំ។
-នេះបើយោងតាមការចេញផ្សាយដោយ Al Jazeera នៅថ្ងៃទី១ ខែវិច្ឆិកា។
ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ (NNA) បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា យន្តហោះសត្រូវបានបើកការវាយប្រហារចំនួន៤ ដងទៅលើភូមិ Douris និងតំបន់ជុំវិញនៃទីក្រុង Baalbek ។
ក្រសួងសុខាភិបាល នៃប្រទេសលីបង់បាននិយាយថា គ្រូពេទ្យចំនួនប្រាំមួយនាក់ត្រូវបានសម្លាប់ និងបួននាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារជាច្រើនលើករបស់អ៊ីស្រាអែល។
កងកម្លាំងអ៊ីស្រាអែល បានវាយប្រហារចំណុចប្រមូលផ្តុំមួយសម្រាប់បុគ្គលិកការពារជនស៊ីវិល ដោយបានសម្លាប់ពេទ្យបួននាក់។
ពេទ្យពីរនាក់ផ្សេងទៀតត្រូវបានសម្លាប់នៅក្នុងឧបទ្ទវហេតុពីរផ្សេងគ្នា។
គួរជម្រាបថា ចំនួនគ្រូពេទ្យដែលត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើមនៃការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់បានកើនឡើងដល់ 178 នាក់ របួស 279 នាក់ និងរថយន្ត 246 គ្រឿងបានបុក៕