ក្រសួងការបរទេស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី៣១ខែតុលា)ថា ប្រទេសអាល្លឺម៉ង់ នឹងបិទស្ថានកុងស៊ុលអ៊ីរ៉ង់ទាំងបីនៅលើទឹកដីរបស់ខ្លួន។
ជាប្រតិកម្មចំពោះការប្រហារសម្លាប់ជនជាតិអាល្លឺម៉ង់-អ៊ីរ៉ង់ ។
ប៉ុន្តែនឹងអនុញ្ញាតឱ្យស្ថានទូតរបស់ទីក្រុងតេអេរ៉ង់ នៅតែបើកចំហ។
នេះបើយោងតាម ការចេញផ្សាយដោយទីភ្នាក់ងារ Reuters នៅថ្ងៃទី១ ខែវិច្ឆិកា។
ទោះជាយ៉ាងណា អាល្លឺម៉ង់ នៅអនុញ្ញាតឱ្យស្ថានទូតអ៊ីរ៉ង់នៅទីក្រុងប៊ែរឡាំងបន្តបើកដំណើរការ។
រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បាននិយាយនៅទីក្រុងញូវយ៉កថា ទំនាក់ទំនងការទូតរបស់យើង គឺធ្លាក់ក្រោមចំណុចទាបរួចទៅហើយ។
គួរជម្រាបថា ជុំវិញការប្រហារជីវិតលោក Jamshid Sharmahd នេះ អាល្លឺម៉ង់បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅអ៊ីរ៉ង់ឱ្យត្រឡប់ចូលប្រទេសវិញ និងបានកោះហៅឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ឱ្យចូលឆ្លើយបំភ្លឺ ចំពោះការតវ៉ារបស់ក្រុងប៊ែរឡាំង។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា លោក Sharmahd ត្រូវបានគេកាត់ទោសប្រហារជីវិត បន្ទាប់ពីត្រូវបានកាត់ទោសពីបទធ្វើការវាយប្រហារភេរវកម្ម៕