(ភ្នំពេញ)៖ លោក កេត សុជាតិ ចៅក្រមស៉ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២៤ បានសម្រេចឃុំខ្លួនជនត្រូវចោទម្នាក់ ដាក់ពន្ធធនាគារជាបណ្តោះអាសន្ន ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន(ចេញសែកស្អុយគ្មានសាច់ប្រាក់ចំនួន៣០ម៉ឺនដុល្លារ)ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។
ជនត្រូវចោទឈ្មោះ ប៉ា ទិត្យគន្ធា ភេទស្រីអាយុ៤០ឆ្នាំរស់នៅផ្ទះលេខ៧Eផ្លូវលេខ៥៩៨ភូមិទំនប់សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជននេះបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដែលមានចែងអោយផ្តន្ទាទោសតាមបញ្ញាតិនៃមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍ជួញដូរបាននឹងប្រតិបត្តិការទូទាត់សងប្រាក់។
បច្ចុប្បន្នជនត្រូវចោទឈ្មោះ ប៉ា ទិត្យគន្ធា កំពុងស្ថិតនៅក្នុងពន្ធនាគារ៕