Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៤៣.២៥៩នាក់ហើយ!

ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយ កាលពីថ្ងៃសុក្រ(ទី១ខែវិច្ឆិកា)ថា ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់តាំង ពីថ្ងៃទី០៧ ខែ តុលា ឆ្នាំមុនរហូតពេលនេះ!។

បណ្ដាលឱ្យ ប្រជាជន ប៉ាឡេស្ទីន ស្លាប់សរុបចំនួន៤៣.២៥៩នាក់ និងរបួសសរុប ប្រហែល១០១.៨២៧នាក់ ដោយជនរងគ្រោះភាគច្រើន ជាស្ដ្រីនិងកុមារ។
ក្រសួង៖ បន្តនិយាយថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់មនុស្សចំនួន៥៥នាក់ និងរបួស១៨៦នាក់ក្នុងរយៈពេល៤៨ម៉ោង ចុងក្រោយនេះ។
ក្រសួងបន្ថែមថា មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះ មិនអាចទៅដល់ពួកគេ។
ដោយបានបដិសេធ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាមទារបទឈប់បាញ់ជាបន្ទាន់!។
អ៊ីស្រាអែល បានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយក្រុមហាម៉ាស់ ប៉ាឡេស្ទីន។
-កិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលដែលដឹកនាំដោយសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា ដើម្បីសម្រេចបានបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងកិច្ចព្រមព្រៀងដោះដូរអ្នកទោសរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានបរាជ័យជុំវិញការបដិសេធរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ក្នុងការបញ្ឈប់សង្រ្គាម។
អ៊ីស្រាអែល​ក៏​ប្រឈម​នឹង​សំណុំរឿង​ប្រល័យពូជសាសន៍​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ចំពោះ​សកម្មភាព​របស់ខ្លួន​នៅ​ហ្គាហ្សា៕

Leave a Reply

Your email address will not be published. Required fields are marked *