Update៖ គ្រោះទឹកជំនន់់នៅអេស្ប៉ាញ ស្លាប់២០៥នាក់ ខណៈមនុស្សរាប់​ពាន់​នាក់ទៀត ប្រឈមនឹងគ្រោះថ្នាក់!

ភាពអស់សង្ឃឹម.បន្តកើនឡើងនៅក្នុងផ្នែកខ្លះនៃទីក្រុង Valencia កាលពីថ្ងៃសុក្រ(ទី១ខែវិច្ឆិកា) ចាប់តាំងពីទឹកជំនន់បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់២០៥នាក់ស្លាប់..!។

-ប្រភពពីសារព័ត៌មានAnadolu Agency។

រដ្ឋមន្ត្រីការពារជាតិ អេស្ប៉ាញ Margarita Robles បាននិយាយថា តំបន់មួយចំនួន នៅតែមិនអាចចូលទៅដល់បានបីថ្ងៃបន្ទាប់ពីព្យុះ។

មនុស្ស​រាប់​ពាន់​នាក់​នៅ​តែ​គ្មាន​អគ្គិសនី ទឹក​ផឹក ឬ​អាហារ​ មនុស្ស​ជា​ច្រើន​នាក់​ទៀត​ជាប់​នៅ​ក្នុង​ផ្ទះ​របស់​ពួក​គេ ដោយ​មាន​រថយន្ត ឬ​កម្ទេច​កំទី​គរ​នៅ​មុខ​ទ្វារ។ យោងតាមការចេញផ្សាយដោយសារព័ត៌មាន AA នៅថ្ងៃសៅរ៍នេះ។

លោក Robles បានប្រកាសថា បុគ្គលិកយោធាបន្ថែមចំនួន 500 នាក់ត្រូវបានដាក់ពង្រាយនៅថ្ងៃសុក្រ ហើយនឹងបន្តបន្ទាប់ទៀតនៅថ្ងៃសៅរ៍។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ RTVE ថា យើងនឹងដាក់ពង្រាយកងទ័ពទាំងមូលដែលមានសមាជិក 120,000 នាក់ ប្រសិនបើនោះជាអ្វីដែលវាត្រូវការ ។

កាលពីថ្ងៃសុក្រ ទីភ្នាក់ងារឧតុនិយមអេស្បាញ AEMET បានដាក់តំបន់ Huelva ក្នុង Andalusia លើការប្រកាសអាសន្នពណ៌ក្រហមសម្រាប់ភ្លៀងធ្លាក់ខ្លាំង។
ភាគច្រើននៃឆ្នេរសមុទ្រមេឌីទែរ៉ាណេរបស់អេស្ប៉ាញក៏ស្ថិតនៅក្រោមការជូនដំណឹងពណ៌ទឹកក្រូច ឬពណ៌លឿងសម្រាប់ភ្លៀងធ្លាក់ខ្លាំងផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *