Update៖ អ៊ុយក្រែន ជំរុញឱ្យសម្ព័ន្ធមិត្ត លោកខាងលិច ចាត់វិធានការលើកូរ៉េខាងជើង!

ប្រធានាធិបតី Volodymyr Zelensky បានអំពាវនាវឱ្យសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន.បញ្ឈប់ “ការឃ្លាំមើល” និងចាត់វិធានការដើម្បីដោះស្រាយវត្តមានរបស់កងទ័ពកូរ៉េខាងជើងនៅក្នុងប្រទេសរុស្ស៊ី មុនពេលពួកគេចាប់ផ្តើមប្រយុទ្ធគ្នា ក្នុងសមរភូមិ..!។

-ប្រភពពីទីភ្នាក់ងារ Reuters ចេញផ្សាយនៅថ្ងៃសៅរ៍ទី២ ខែវិច្ឆិកា។

នៅក្នុងវីដេអូមួយ ដែលត្រូវបានបង្ហោះលើ Telegram កាលពីថ្ងៃសុក្រ ទី១ ខែវិច្ឆិកា លោក ហ្សេលេនស្គី បាននិយាយថាកូរ៉េខាងជើង កំពុងមានភាពរីកចម្រើននៅក្នុង ការអភិវឌ្ឍសមត្ថភាពយោធា ការដាក់ពង្រាយមីស៊ីល និងការផលិតអាវុធ ហើយឥលូវនេះ កូរ៉េខាងជើងមានឱកាសរៀនសូត្រពីសង្រ្គាមសម័យទំនើប។​
«កងទ័ពរាប់ពាន់នាក់ ដំបូងមកពីកូរ៉េខាងជើង កំពុងស្ថិតនៅក្បែរព្រំដែនអ៊ុយក្រែន។
អ៊ុយក្រែននឹងត្រូវការពារខ្លួនឯងប្រឆាំងនឹងពួកគេ ហើយពិភពលោកនឹងសម្លឹងមើលសាជាថ្មី។
ប៉ុន្តែជំនួសឱ្យ ការសម្លឹងមើលរបស់សហរដ្ឋអាមេរិក អង់គ្លេស និងអាលឺ្លម៉ង់…ការចាត់វិធានការជាក់ស្ដែងដូចជាការអនុញ្ញាតឱ្យអ៊ុយក្រែប្រើមីស៊ីលរយៈចម្ងាយឆ្ងាយ គឺជារឿងចាំបាច់»។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បាននិយាយថាកងទ័ពកូរ៉េខាងជើងប្រហែលជា ១០.០០០នាក់ កំពុង ស្ថិតនៅក្នុងប្រទេសរុស្ស៉ី ក្នុងនោះមាន ៨០០០នាក់ កំពុងស្ថិតនៅតំបន់ Kursk ជាទីដែលកងទ័ពអ៊ុយក្រែនកំពុងបើកប្រតិបត្តិការវាយលុកថ្មើរជើងកាលពីខែសីហា។
នៅក្នុងបទសម្ភាន៍ជាមួយទូរទស្សន៍កូរ៉េខាងត្បូង KBS ក្នុងថ្ងៃដដែលនោះដែរ លោក ហ្សេលេនស្គី បានរិះគន់សម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន ចំពោះការស្ងៀមស្ងាត់ ក្នុងការចាត់វិធានការឆ្លើយតបទៅនឹងការបញ្ជូនទ័ពរបស់កូរ៉េខាងជើង ទៅកាន់រុស្ស៉ី។

ដោយឡែក រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui បានប្រាប់សមភាគីរុស្ស៉ីរបស់លោកស្រី ។
គឺលោក Sergei Lavrov កាលពីថ្ងៃសុក្រថា ប្រទេសរបស់ លោកស្រីនឹងឈរនៅជាមួយរុស្ស៉ី រហូតទាល់តែរុស្ស៉ីទទួលបានជ័យជម្នះ នៅក្នុងសង្រ្គាមអ៊ុយក្រែន៕

Leave a Reply

Your email address will not be published. Required fields are marked *