Update៖ មេដឹកនាំកំពូលអ៊ីរ៉ង់ ព្រមានអាមេរិកនិងអ៊ីស្រាអែលថា ខ្លួននឹងឆ្លើយតបវិញយ៉ាងឃោរឃៅ!

មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei កាលពីថ្ងៃសៅរ៍ បានធ្វើការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដោយបានសន្យាថា នឹងមាន “ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់” សម្រាប់សកម្មភាពប្រឆាំងនឹងប្រទេសរបស់ខ្លួន។

-ប្រភពពីសារព័ត៌មាន Anadolu Agency ចេញផ្សាយនៅថ្ងៃអាទិត្យទី៣ ខែវិច្ឆិកានេះ។

លោក Khamenei បាននិយាយនៅក្នុងសុន្ទរកថា ក្នុងរដ្ឋធានី Tehran ថា សត្រូវ មិនថាអង្គភាព Zionist ឬសហរដ្ឋអាមេរិក គួរតែដឹងថាពួកគេពិតជានឹងប្រឈមមុខ នឹងការឆ្លើយតបយ៉ាងធ្ងន់ធ្ងរចំពោះសកម្មភាពរបស់ពួកគេប្រឆាំងនឹងអ៊ីរ៉ង់ ប្រជាជនរបស់ខ្លួន និងរណសិរ្សតស៊ូ ។

លោក Khamenei បន្ថែមថា យើងនឹងចាត់វិធានការចាំបាច់ទាំងអស់ មិនថាយោធា អាវុធ ឬវិធានការនយោបាយ – ដើម្បីប្រឈមមុខនឹងភាពក្រអឺតក្រទម” លោក Khamenei បានបន្ថែម។

កាលពីថ្ងៃទី 26 ខែតុលា កងទ័ពអ៊ីស្រាអែល បានរាយការណ៍ពីការវាយប្រហាររយៈពេល៤ ម៉ោងលើប្រទេសអ៊ីរ៉ង់។
អ៊ីរ៉ង់បានអះអាងថា ខ្លួនបានវាយលុកដោយជោគជ័យនូវ “ការប៉ុនប៉ងរបស់អង្គភាព Zionist ក្នុងការវាយលុកលើចំណុចមួយចំនួននៅក្នុងទីក្រុង Tehran និងតំបន់ផ្សេងទៀត” ទោះបីជាការវាយលុកនេះបានបណ្តាលឱ្យទាហានអ៊ីរ៉ង់ ៤នាក់ស្លាប់ក៏ដោយ នេះបើយោងតាមយោធាអ៊ីរ៉ង់។

ការវាយប្រហាររបស់អ៊ីស្រាអែល នេះបានធ្វើឡើងបន្ទាប់ពីការសងសឹករបស់អ៊ីរ៉ង់មុនថ្ងៃទី១ ខែតុលា នៅពេលដែលអ៊ីរ៉ង់បានបាញ់រ៉ុក្កែតជាង១៨០ គ្រាប់ទៅកាន់អ៊ីស្រាអែល ប្រតិបត្តិការមួយទីក្រុងតេអេរ៉ង់បានពិពណ៌នាថាជា “ការសងសឹក” សម្រាប់ការធ្វើឃាតប្រធានការិយាល័យនយោបាយរបស់ហាម៉ាស់ Ismail Haniyeh មេដឹកនាំ Hezbollah Hassan Nasrallah និងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។
មេបញ្ជាការ Corps (IRGC) លោក Abbas Nilforoushan ៕

Leave a Reply

Your email address will not be published. Required fields are marked *