Update៖ លោក ត្រាំ ប្រើវោហាសាស្រ្តវាយប្រហារមកលើអ្នកសារព័ត៌មានក្នុងពេលឃោសនាបោះឆ្នោត!

លោក Donald Trump បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ បានបន្តប្រើពាក្យសម្តីដ៏ឃោរឃៅរបស់ខ្លួនប្រឆាំងអ្នកកាសែតក្នុងការប្រមូលផ្តុំយុទ្ធនាការថ្ងៃចុងក្រោយក្នុងរដ្ឋ Pennsylvania កាលពីថ្ងៃអាទិត្យទី០៣ វិច្ឆិកា ដោយលើកឡើងថា លោកនឹងមិនប្រកាន់ទេ ប្រសិនបើនរណាម្នាក់បាញ់លើអ្នកកាសែតនៅឯព្រឹត្តិការណ៍យុទ្ធនាការនោះ ហើយថាខ្លួន “មិនគួរចាកចេញ” ពីសេតវិមាន បន្ទាប់ពីការចាញ់ឆ្នាំ២០២០ ទល់នឹងប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោក Joe Biden ឡើយ។

ប្រភពពីសារព័ត៌មាន the New York time នៅថ្ងៃច័ន្ទសប្តាហ៍នេះ។

នៅក្នុងសុន្ទរកថា ប៉ុន្មានថ្ងៃមុនការបោះឆ្នោតនៅថ្ងៃអង្គារស្អែកនេះ លោក Trump បានវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដោយនិយាយថា “ទូរទស្សន៍ ABC ជាព័ត៌មានក្លែងក្លាយ ហើយ CBS និង NBC សុទ្ធតែជាពួកពុករលួយធ្ងន់ធ្ងរ»។

ថ្លែងនៅពីក្រោយកញ្ចក់ការពារគ្រាប់ព័ទ្ធជុំវិញដោយអ្នកសារព័ត៌មាន អតីតប្រធានាធិបតីអាមេរិករូបនេះនិយាយថា “អ្នកដែលចង់តាមប្រមាញ់លោកគឺត្រូវបាញ់តាមរយៈអ្នកកាសែតដែលបង្ហោះព័ត៌មានក្លែងក្លាយទាំងនោះសិន ហើយថាលោកមិនប្រកាន់អ្វីទេបើមានអ្នកធ្វើបែបនោះមែន”។

គួររំលឹកដែរថា លោក Trump បានរួចផុតពីការប៉ុនប៉ងធ្វើឃាតចំនួនពីរលើកក្នុងឆ្នាំនេះ ដោយរងរបួសត្រូវចំត្រចៀកអំឡុងពេលការជួបជុំយុទ្ធនាការខែកក្កដានៅទីក្រុង Butler រដ្ឋ Pennsylvania ហើយតាំងតែពីពេលនោះមក លោកតែងថ្លែងនៅពីក្រោយកញ្ចក់ការពារគ្រាប់នៅក្នុងព្រឹត្តិការណ៍នានា។

បន្ទាប់ពីការអត្ថាធិប្បាយនោះ អ្នកនាំពាក្យយុទ្ធនាការលោក Trump បានចេញសេចក្តីថ្លែងការណ៍មួយបកស្រាយថា លោក Trump គ្រានតែចង់រក្សាសុវត្ថិភាពរបស់ប្រព័ន្ធផ្សព្វ ផ្សាយប៉ុណ្ណោះ ហើយការដាក់កញ្ចក់ការពារគ្រាប់មិនពាក់ព័ន្ធនឹងគ្រោះថ្នាក់ពីអ្នកកាសែត ឬអ្វីផ្សេងឡើយ។ នេះគឺដើម្បីការពារពីការគំរាមកំហែងដែលត្រូវបានជំរុញដោយវោហាសាស្ត្រដ៏គ្រោះថ្នាក់ពីបក្សប្រជាធិបតេយ្យតែប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *