Update៖ ការិយាល័យបោះឆ្នោតមួយចំនួននៅអាមេរិក ចាប់ផ្ដើមបិទទ្វាររាប់សន្លឹកឆ្នោតហើយ!

ការិយាល័យបោះឆ្នោតជាច្រើននៅអាមេរិក បានចាប់ផ្ដើមបិទទ្វាររាប់សន្លឹកឆ្នោតជាបណ្ដើរៗហើយ ក្នុងនោះក៏មានរដ្ឋ Georgia ដែលជា រដ្ឋសំខាន់ ឬ Swing State ផងដែរ។ ប្រភពពីសារព័ត៌មាន CNN។

រដ្ឋដែលបានបិទទ្វាររាប់សន្លឹកឆ្នោតជារួមមាន៖
រដ្ឋ Georgia ដែលមានអង្គបោះឆ្នោត ១៦រូប។
រដ្ឋ Indiana មាន១១រូប
រដ្ឋ Kentucky មាន៨រូប
រដ្ឋ South Carolina មាន៩រូប
រដ្ឋ Vermont មាន៣រូប
រដ្ឋ Virginia ១៣រូប
រដ្ឋ West Virginia មាន៤រូប
បើតាម CNN រាយការណ៍ថា លោក ដូណាល់ ត្រាំ ឈ្នះនៅក្នុងរដ្ឋ Indiana Kentucky និងរដ្ឋ West Virginia ខណៈលោកស្រី ហារីស ឈ្នះនៅរដ្ឋ Vermont។ ដើម្បីអាចក្លាយជាប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស ឬលោក ដូណាល់ ត្រាំ ត្រូវប្រមូលឱ្យបាននូវអង្គបោះឆ្នោតយ៉ាងហោច ២៧០រូប៕

Leave a Reply

Your email address will not be published. Required fields are marked *