ការិយាល័យបោះឆ្នោត នៅតាមរដ្ឋជាច្រើន នៅក្នុងសហរដ្ឋអាមេរិក បានចាប់ផ្ដើមបិទទ្វាររាប់ស្លឹកឆ្នោតជាបណ្ដើរៗហើយ ។
ក្នុងនោះរដ្ឋ Georgia ដែលជា រដ្ឋសំខាន់ ឬ Swing State ផងដែរ។
-ប្រភពពីសារព័ត៌មាន Anadolu នៅថ្ងៃពុធនេះ។
រដ្ឋដែលបានបិទទ្វាររាប់សន្លឹកឆ្នោត ជារួមមាន៖រដ្ឋ Georgia ដែលមានអង្គបោះឆ្នោត ១៦រូប
រដ្ឋ Indiana មាន១១រូបរដ្ឋ Kentucky មាន៨រូប
រដ្ឋ South Carolina មាន៩រូប
រដ្ឋ Vermont មាន៣រូប
រដ្ឋ Virginia ១៣រូប
រដ្ឋ West Virginia មាន៤រូប
បើតាម Anadolu ដោយដកស្រង់ពីCNN លោក ដូណាល់ ត្រាំ ឈ្នះនៅក្នុងរដ្ឋ Indiana Kentucky និងរដ្ឋ West Virginia ខណៈលោកស្រី ហារីស ឈ្នះនៅរដ្ឋ Vermont។
ដើម្បីអាចក្លាយជាប្រធានាធិបតី អាមេរិក លោកស្រី កាម៉ាឡា ហារីស ឬលោក ដូណាល់ ត្រាំ ត្រូវប្រមូលឱ្យបានអង្គបោះឆ្នោតយ៉ាងហោច២៧០រូប៕