Update៖ មេដឹកនាំអ៊ុយក្រែន អំពាវនាវដល់បណ្តាលប្រទេសអឺរ៉ុបឲ្យរួមគ្នាការពារសន្តិភាព!

លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានអំពាវនាវដល់បណ្តាលមេដឹកនាំអឺរ៉ុប បន្តអនុវត្តវិធីសាស្រ្ត រួមគ្នាជាកម្លាំងដើម្បីសន្តិភាពចំពោះមុខការគំរាមំហែងបង្កឡើងដោយរុស្ស៊ី។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ ២០២៤។
ការកត់សម្គាល់របស់លោក ហ្សេលេនស្គី ធ្វើឡើងមួយថ្ងៃបន្ទាប់ពីជ័យជម្នះរបស់ លោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ដោយអាចនឹងនាំមកនូវភាពស្រពិចស្រពិល នៃគោលនយោបាយនាពេលអនាគត ជុំវិញការផ្តល់ជំនួយរបស់ទីក្រុងវ៉ាស៉ីនតោន សម្រាប់ទីក្រុងកៀវ។
ក្នុងសុន្ទរកថាទៅកាន់កិច្ចប្រជុំកំពូលសហគមនយោបាយអឺរ៉ុប នៅទីក្រុង Budapest ប្រទេសហុងគ្រី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក ហ្សេលេនស្គី និយាយថា វិធីសាស្រ្តរួមគ្នាជាកម្លាំងដើម្បីសន្តិភាព ធ្លាប់បង្ហាញឱ្យឃើញជាក់ស្តែងជាមួយនិងប្រសិទ្ធភាពជាច្រើនដងរួចមកហើយ។ ឥឡូវ យើងត្រូវការវិធីសាស្រ្តនោះទៀ
លោក ហ្សេលេនស្គី សង្កត់ធ្ងន់ថា ប្រទេសរបស់លោកត្រូវការការគាំទ្រពីមេដឹកនាំអឺរ៉ុប៕

Leave a Reply

Your email address will not be published. Required fields are marked *