អាជ្ញាធរបាននិយាយ កាលពីថ្ងៃអាទិត្យ(ទី១០ខែវិច្ឆិកា)ថា មនុស្ស៧ នាក់បានស្លាប់ និង ២០នាក់ទៀតរងរបួស នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅក្នុងតំបន់ Sayyidah Zaynab ជាយក្រុងនៃរដ្ឋធានី Damascus របស់ប្រទេសស៊ីរី។
ប្រភពពីសារព័ត៌មានAnadolu។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា ការវាយប្រហារនេះសំដៅទៅលើអគារលំនៅដ្ឋានមួយ។
យ៉ាងណាមិញមិនមានការបញ្ជាក់ភ្លាមៗពី កងទ័ពអ៊ីស្រាអែលអំពីការវាយប្រហារនោះ ទេ។
អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Avichay Adraee បាននិយាយកាលពីមុននៅលើ X ថាអ៊ីស្រាអែលបានកំណត់គោលដៅឃ្លាំងអាវុធ និងកន្លែងប្រើប្រាស់ ដោយក្រុមហេសបូឡាហ៍ នៅប្រទេសលីបង់ ក្នុងប្រទេសស៊ីរី។
អ៊ីស្រាអែល ដែលកម្រធ្វើអត្ថាធិប្បាយលើប្រតិបត្តិការយោធា បានធ្វើការវាយប្រហារតាមអាកាសនៅក្នុងប្រទេសស៊ីរី ចាប់តាំងពីឆ្នាំ ២០១១ ដោយផ្តោតលើកងកម្លាំងអ៊ីរ៉ង់ និងស៊ីរី និងគោលដៅរបស់ក្រុមហេសបូឡា។
ការវាយប្រហារតាមអាកាសចុងក្រោយបំផុតបង្ហាញពីភាពតានតឹងក្នុងតំបន់ដែលកំពុងបន្ត ចំពេលមានការវាយលុកយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប និងលីបង់៕