Update៖ រុស្ស៊ី វាយប្រហារនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន ស្លាប់៥នាក់ទៀត!

ការវាយប្រហារតាមអាកាសពេញមួយយប់ បានសម្លាប់មនុស្ស ៥នាក់ រងរបួស១៩នាក់ និងបង្កការឆាបឆេះដល់អគារមួយចំនួន នៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។

ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៤។

អភិបាលក្នុងតំបន់ បានឱ្យដឹងតាមតេឡេក្រាមថា មានមនុស្ស ៤នាក់ស្លាប់ ក្នុងតំបន់ Mykolaiv និងម្នាក់ទៀតនៅតំបន់ Zaporizhzhia ជាកន្លែងអគារស្នាក់នៅមួយចំនួន រងការខូចខាត។ អ្នករបួសក្នុងតំបន់ Zaporizhzhia មានក្មេងៗ ៥នាក់ និងអាយុចន្លោះ ៤ ទៅ ១៧ឆ្នាំ។ Reuters មិនអាចអះអាងពីព័ត៌មាននេះជាក់លាក់បានទេ ព្រោះមិនទាន់មានការបញ្ជាក់ពីរុស្ស៉ី។ ប៉ុន្តែភាគីទាំងសងខាង តែងតែបដិសេធកំណត់គោលដៅលើជនស៉ីវិល។

សូមជម្រាបថា តំបន់ Mykolaiv, Zaporizhzhia និងភាគច្រើននៃភាគខាងកើតអ៊ុយក្រែន បានស្ថិតក្រោមការវាយប្រហារតាមអាកាស ដោយយន្តហោះដ្រូនរបស់រុស្ស៊ី ពេញមួយយប់ថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *