Update៖ កូរ៉េខាងជើងនិយាយថា អាមេរិកនិងលោកខាងលិច កំពុង់ប្រើអ៊ុយក្រែនជាឈ្នាន់ដើម្បីឲ្យប្រយុទ្ធជាមួយរុស្ស៊ី!

លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បាននិយាយថាអាមេរិក និងលោកខាងលិច កំពុងប្រើយោធាអ៊ុយក្រែនធ្វើជាទ័ពជំនួសឱ្យទៅប្រយុទ្ធជាមួយរុស្ស៊ីនិងបង្កឱ្យមានហានិភ័យនៃជម្លោះជាសកល។
ប្រភពពីសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤។
ក្នុងសុន្ទរកថាតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក Kim បញ្ជាក់ថា «សហរដ្ឋអាមេរិក និងលោកខាងលិច កំពុងប្រើប្រាស់ជម្លោះនៅអ៊ុយក្រែន ដើម្បីពង្រីកវិសាលភាព នៃអន្តរាគមន៍យោធារបស់ពួកគេជាសកល»។ លោកបន្ថែមថា «ពួកគេក៏កំពុងព្យាយាម បង្កើនបទពិសោធន៍ប្រយុទ្ធ ដោយអ៊ុយក្រែនត្រូវបានប្រើប្រាស់ ជាទ័ពជំនួសដើម្បីប្រឆាំងនឹងរុស្ស៊ី»។
គួរបញ្ជាក់ថា ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៉ីនតោន បានចោទប្រកាន់កូរ៉េខាងជើង ថាបញ្ជូនទាហានប្រហែល ១០,០០០នាក់ ទៅជួយរុស្ស៊ីប្រយុទ្ធជាមួយអ៊ុយក្រែន។ អ្នកជំនាញនិយាយថា លោក គីម ទទួលបានមកវិញ នូវជំនួយបច្ចេកវិទ្យារបស់ទីក្រុងមូស្គូ បូករួមទាំងបទពិសោធន៍កងទ័ព ក្នុងសមរភូមិប្រយុទ្ធ។ ប៉ុន្តែទីក្រុងព្យុងយ៉ាង បានច្រានចោលការចោទប្រកាន់នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *