ស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងដាក់ឱ្យប្រើប្រាស់សាកល្បង មុនចូលឆ្នាំខ្មែរខាងមុខនេះ!

(ពោធិ៍សាត់-កោះកុង)៖ ស្ពានលេខ២៨ នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ គឺជាស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរដែលមានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រនឹងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ខាងមុខនេះហើយ។ គឺមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។នេះជាការបញ្ជាក់ពី លោក ផន រឹម អ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនកាលពីសៀលថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២៤។

លោក ផន រឹម បន្តថា ៖ ពីលើកំពូលស្ពានលោកអ្នកនឹងមើលឃើញផ្លូវអន្ទង់អាំងជាច្រើនកន្លែង,ព្រៃព្រឹក្សាខៀវស្រងាត់គ្រប់រដូវកាល,ពពកមីដេរដាស, អ័ព្ទបែកផ្សែងផុតកន្ទុយភ្នែក, សម្រស់ទឹកស្ទឹងដំណាក់ក្បូន,ជ្រលងស្ទឹងឫស្សីជ្រុំ,តំបន់វាលវែង និងអូរសោមជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *